លេចធ្លាយរូបរាង Redmi Note 8 Pro ប្រើកាមេរ៉ាបញ្ឈរ ៣ គ្រាប់
Redmi ហាក់កំពុងមមារញឹកលើទូរស័ព្ទដៃកម្រិតថវិការបស់ខ្លួន គឺ Note 8 series ។ ជាមួយគ្នានេះដែរ រូបថត Redmi Note 8 បានលេចធ្លាយ និង មានកាន់លើដៃបាត់ទៅហើយ ។
ឥឡូវនេះ រូបរាងរបស់ Redmi Note 8 Pro ក៏ត្រូវបានបែកធ្លាយដែរ ។ រូបថតរបស់ Redmi Note 8 Pro នោះ ទំនងថតចេញពីអេក្រង់ទូរទស្សន៍ ខណៈពួកគេកំពុងថតផ្សាយពាណិជ្ជកម្ម ។
បើតាមរូបថតបែកធ្លាយនោះ យើងអាចមើលឃើញថា កាមេរ៉ារបស់វាលែងស្ថិតនៅផ្នែកចំហៀងឆ្វេងខាងលើទៀតហើយ គឺបញ្ឈរចំកណ្តាលទូរស័ព្ទចំនួន ៣ គ្រាប់ ក៏ដូចជា សេនស័រស្គេនម្រាមដៃមួយផងដែរ ។ ដូច្នេះវាអាចបញ្ជាក់បានថា Note 8 Pro នឹងមិនប្រើសេនស័រស្គេមម្រាមដៃលើអេក្រង់ឡើយ ។
ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់ Redmi Note 8 Pro មិនទាន់បែកធ្លាយចេញមកទេ ។ អ្វីដែលគេដឹងច្បាស់គឺ វានឹងប្រើកាមេរ៉ា ៣ គ្រាប់ ហើយក្នុងនោះ អាចមានទំហំ 64MP មួយគ្រាប់ ។ មេ Redmi លោក Lu Weibing បានអះអាងថា Redmi Note 8 series នឹងកាន់ថ្មបានយូរ , កាមេរ៉ាប្រសើរជាងមុន , កម្រិតបង្ហាញខ្ពស់ជាងមុន ហើយស្រួលកាន់ជាងមុនទៀតផង ៕
ដោយ ៖ ឡុង
ប្រភព ៖ gmsarena