Yamaha XSR 155 ថ្មី ចេញមកប្រជែង Honda CB150R តម្លៃជិត ៣ ខ្ទាស់
ក្រុមហ៊ុន Thai Yamaha ទើបតែបានបញ្ចេញម៉ូតូ XSR 155 ស៊េរីឆ្នាំ ២០១៩ ដែលមានការរចនាបែប Classic ទាក់ចិត្តយុវវ័យ ដើម្បីប្រជែងនឹង Honda CB150R ដែលទើបចេញថ្មីដូចគ្នា ។
XSR 155 ស្ថិតក្នុងសែស្រឡាយ Yamaha Sport Heritage ដូចជាម៉ូដែល XSR 700 និង XSR 900 ហើយជាជម្រើសសម្រាប់អ្នកដែលមិនចូលចិត្ត Yamaha MT-15 និង YZF-R15 ។ វាមានកម្ពស់ ៨១០ មីល្លីម៉ែត្រ និង ទម្ងន់ ១៣៤ គីឡូក្រាម ។
XSR 155 នៅតែទទួលបានការរចនាស្រដៀងទៅនឹងប្រភេទ Sport Heritage ដូចជា ធុងសាំង , ចង្កៀងមុខ-ក្រោយមូល , កុងទ័រឌីជីថលមូល , កែបស្មើ និង កាងក្រោយខ្លី ជាដើម ។ វាប្រើម៉ាស៊ីន ១៥៥ សេសេ SOHC កម្លាំង ១៩,៣ សេះ ដំណើរការជាមួយចង្កឹះលេខ ៦ វគ្គ ។ ធុងសាំងរបស់វាអាចផ្ទុកបានចំណុះ ៨ លីត្រ ។
Yamaha XSR 155 ឆ្នាំ ២០១៩ នេះ ត្រូវបានដាក់លក់នៅប្រទេសថៃ ក្នុងតម្លៃ ២ ៩៦០ ដុល្លារ ៕
ដោយ ៖ ឡុង
ប្រភព ៖ zing