ម៉ូតូ Vespa Sprint Carbon ឆ្នាំ ២០១៩ ចេញហើយ តម្លៃជាង ៣ ពាន់ដុល្លារ
ក្រុមហ៊ុន Piaggio Vietnam បានដាក់បង្ហាញម៉ូតូ Vespa Sprint Carbon ស៊េរីឆ្នាំ ២០១៩ ជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយមានជម្រើស ២ ពណ៌ គឺ ពណ៌ស និង ពណ៌ខ្មៅ ។
Vespa Sprint Carbon បានគួបផ្សំរវាងបច្ចេកវិទ្យាកាន់តែទំនើប ជាមួយនឹងការរចនាបែបស្ព័រទាន់សម័យ ហើយស្រស់ស្អាតប្លែកខុសពី Vespa Sprint ធម្មតា ។
ក្រៅពីមានរូបរាងបែបស្ព័រយ៉ាងទាក់ទាញ Vespa Sprint Carbon បំពាក់ម៉ាស៊ីនប្រភេទ i-Get Engine , ហ្វ្រាំង ABS , ប្រព័ន្ធការពារចោរលួច , រន្ធ USB សាកភ្លើងទូរស័ព្ទ និង មុខងារពិសេសៗមួយចំនួនទៀត ។
ឥឡូវនេះ Sprint Carbon ឆ្នាំ ២០១៩ បានបំពាក់ចង្កៀងមុខក្រោយប្រភេទ LED ដែលទទួលបានការរចនាកាន់តែទាក់ទញ និង ទាន់សម័យ ។ ក្រុមហ៊ុន Piaggio Vietnam បានដាក់លក់វាក្នុងតម្លៃចាប់ពី ៧៨,៥ លានដុង ឬ ៣ ៣៧០ ដុល្លារលើទីផ្សារប្រទេសវៀតណាម ៕
ដោយ ៖ ឡុង
ប្រភព ៖ zing