មេ Bugatti ថា ឡាន SUV ខ្លួនឌីហ្សាញរួចហើយ នៅចាំតែភ្លើងបៃតងប៉ុណ្ណោះ
Bugatti ហាក់បីដូចជាទៅមុខ-ថយក្រោយ ចំពោះដំណើរការបញ្ចេញ SUV ដំបូងបង្អស់របស់ខ្លួន ។ ទោះជាយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន Bugatti លោក Stephan Winkelmann ផ្ទាល់បានប្រាប់ឱ្យដឹងថា ការឌីហ្សាញរថយន្ត SUV នេះ គឺចប់សព្វគ្រប់អស់ហើយ នៅឡើយរង់ចាំតែការយល់ព្រមពីថ្នាក់លើប៉ុណ្ណោះ ។
“ការឌីហ្សាញគឺរួចរាល់ហើយ ។ អតិថិជនរបស់យើងមួយចំនួនបានឃើញវារួចហើយ ហើយក៏ចូលចិត្តវាដែរ ។ ប៉ុន្តែឥឡូវនេះមិនទាន់មានការសម្រេចចិត្តពីថ្នាក់លើឡើយ” ។ នេះបើតាមសម្តីលោក Winkelmann ។
មិនតែប៉ុណ្ណោះ លោក Winkelmann បានបន្ថែមទៀតថា “តម្រូវការ SUV កំពុងកើនឡើងខ្លាំង ។ ដោយសារតែស្ថានភាពអាគុយបច្ចុប្បន្ន វាដូចជាលឿនបន្តិចសម្រាប់រថយន្តប្រភេទ Hypercar ប្រើអគ្គិសនី” ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops