ត្រឹមពេល ៧ ខែ ចំនួននាំចូលឡាននៅវៀតណាម កើនជិត ៤០០%
គិតត្រឹមរយៈពេល ៧ ខែដំបូង (មករា-កក្កដា) ឆ្នាំ ២០១៩ ចំនួននាំចូលរថយន្តនៅក្នុងប្រទេសវៀតណាម បានកើនឡើង ៣៦៦% ស្មើនឹង ៨៨ ០០០ គ្រឿង ។ បើយោងតាមគយវៀតណាម បានឱ្យដឹងថា រថយន្តនាំចូលក្នុងរយៈពេល ៧ ខែនេះមានតម្លៃរហូតដល់ទៅ ១,៩៤ ពាន់លានដុល្លារឯណោះ ។
គួរឱ្យដឹងថា កាលពីឆ្នាំមុន រដ្ឋាភិបាលវៀតណាមបានចេញច្បាប់ទាមទារឱ្យអ្នកនាំចូលរថយន្ត ផ្តល់នូវលិខិតជាក់លាក់ ដើម្បីធានាពីគុណភាព និង ប្រទេសដើមនៃរថយន្ត ដែលជាហេតុធ្វើឱ្យការនាំចូលរថយន្តឆ្នាំ ២០១៨ បានធ្លាក់ចុះ ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនលក់ប្រចាំខែសីហា ដែលជាខែទី ៧ បើគិតតាមប្រតិទិនច័ន្ទគតិ ហើយត្រូវបានគេហៅថាជា “ខែខ្មោច” ដូច្នេះពួកគេមិនទិញរបស់ថ្មីឡើយ ដើម្បីជៀវផុតពីសំណាងអាក្រក់ ។
ថៅកែលក់រថយន្តម្នាក់នៅក្នុងទីក្រុង Ho Chi Minh City លោក Nguyen Thi Hien បាននិយាយថា ចំនួនលក់ក្នុងខែសីហា ជាទូទៅធ្លាក់ចុះពី ៣០ ទៅ ៤០% ដោយសារតែជំនឿខាងលើនេះ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនលក់រថយន្តជាច្រើន ដូចជា Toyota ជាដើម តែងបញ្ចុះតម្លៃរថយន្តរបស់ខ្លួនពី ១ ៥០០ ទៅ ២ ០០០ ដុល្លារជាដើម ៕
ដោយ ៖ ឡុង
ប្រភព ៖ vnexpress