Toyota Yaris ឆ្នាំ ២០២០ ថោកដល់ម្លឹង មិនដល់ ២ ម៉ឺនដុល្លារផង
ថ្មីៗនេះ Toyota បានបង្ហាញរថយន្តខ្នាតតូច Yaris Hatchback ស៊េរីឆ្នាំ ២០២០ ដែលផលិតឡើងផ្អែកតាមរថយន្ត Mazda2 ហើយទទួលបានការរចនាយ៉ាងស្រស់ស្អាត និង ស្ព័រជាងមុន ។
យោងតាមគេហទំព័រ CarsDirect បានឱ្យដឹងថា Yaris Hatchback ប្រភេទ LE ឆ្នាំ ២០២០ មានតម្លៃចាប់ពី ១៨ ៧០៥ ដុល្លារលើទីផ្សារបរទេស និង ១៩ ៧០៥ ដុល្លារសម្រាប់ប្រភេទ XLE ។
សូមបញ្ជាក់ថា រថយន្ត Toyota Yaris Hatchback ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១០៦ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៦ វគ្គ និង ប្រព័ន្ធបើកបរប៉ុង FWD ។ Yaris បានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា យ៉ាន់ Alloy ទំហំ ១៦ អ៊ីង , ប្រព័ន្ធចូលរថយន្តមិនបាច់ប្រើសោ , ប្រព័ន្ធការពារការប៉ះទង្គិចនៅល្បឿនយឺត ព្រមទាំង អេក្រង់ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ទៀតផង ៕
ដោយ ៖ ឡុង
ប្រភព ៖ Carbuzz