Toyota 4Runner ឆ្នាំ ២០២០ ចេញតម្លៃលក់ផ្លូវការ កាន់តែឡើងថ្លៃ
Toyota បានដំឡើងតម្លៃរថយន្ត 4Runner ស៊េរីឆ្នាំ ២០២០ ដោយប្រភេទខ្លះឡើងថ្លៃរហូតដល់ទៅ ២ ០០០ ដុល្លារឯណោះ បើប្រៀបធៀបជាមួយស៊េរីឆ្នាំ ២០១៩ ។
4Runner SR5 ដែលជាប្រភេទ Base Model ឆ្នាំ ២០២០ មានតម្លៃចាប់ពី ៣៧ ១៤០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក (ឡើងថ្លៃ ៧៣៥ ដុល្លារ) ។ បន្ទាប់មកគឺ 4Runner SR5 Premium មានតម្លៃចាប់ពី ៤០ ៣៣៥ ដុល្លារ (ឡើងថ្លៃ ២ ១០០ ដុល្លារ) ខណៈ 4Runner TRD Off Road និង 4Runner TRD Off Road Premium វិញ ឡើងថ្លៃ ១ ២៨០ ដុល្លារ និង ២ ១០០ ដុល្លារ ។
មិនតែប៉ុណ្ណោះ 4Runner TRD Pro ដែលជាប្រភេទឈរលើលំដាប់កំពូល មានតម្លៃចាប់ពី ៥០ ៨៨៥ ដុល្លារ (ឡើងថ្លៃ ២ ៩៧៥ ដុល្លារ) ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops