នេះជាតិចនិចថតរូបឱ្យឆ្លុះចេញស្រមោល តាមពិតងាយស្រួលដូចបកចេកអ៊ីចឹងសោះ
សាកល្បងស្វែងរក (Search) #GatesofHeaven នៅលើបណ្តាញសង្គម Instagram អ្នកនឹងបានឃើញរូបថតច្រើនជាង ១៥ ០០០ សន្លឹក ដែលបង្ហាញស្ទីលថតស្រដៀងៗគ្នា គឺឈរនៅចំកណ្តាលក្លោងទ្វារថ្មដ៏ធំមួយនៅកោះបាលី ហើយមានឆ្លុះចេញស្រមោល ដូចចាំងពីទឹកបឹងដ៏ថ្លាមួយអីចឹង ។
ទីកន្លែងថតរូបដ៏ពេញនិយម ដែលគេហៅថា “Gates of Heaven” នោះ ស្ថិតនៅក្នុងបរិវេណប្រាសាទហិណ្ឌូ Pura Lempuyang Luhur លើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានការពេញនិយមកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានបឹងទឹកថ្លាដូចកញ្ចក់ក្នុងបរិវេណប្រាសាទនោះឡើយ គឺមានតែកញ្ចក់ ។ ជាក់ស្តែង រូបថតទាំងនោះត្រូវបានថតដោយប្រើតិចនិចដ៏សាមញ្ញមួយប៉ុណ្ណោះ ពោលគឺអ្នកថតរូបគ្រាន់តែដាក់កញ្ចក់ពីក្រោមកាមេរ៉ា ដើម្បីឱ្យឆ្លុះចេញស្រមោលប៉ុណ្ណោះ ៕
ប្រភព ៖ Insider