ឡានអគ្គិសនី ១០ ម៉ូដែល សាកភ្លើងពេញ អាចបើកបានឆ្ងាយបំផុត
នៅពេលដែលនិយាយអំពីរថយន្តអគ្គិសនី ចម្ងាយបើកបររបស់វាគឺសំខាន់បំផុត ប៉ុន្តែលក្ខណៈពិសេសដែលជួយឱ្យរថយន្តអគ្គិសនីកាន់តែពេញលេញ គឺ ភាពសុខស្រួល , កម្លាំង ឬ ដំណើរការ និង បច្ចេកវិទ្យា ជាដើម ។
ខាងក្រោមនេះគឺជារថយន្តអគ្គិសនី ១០ ម៉ូដែល សាកភ្លើងមួយពេញអាចបើកបរបានឆ្ងាយបំផុត ៖
១០) Audi E-Tron ៖ ប្រើអគ្គុយកម្លាំង ៩៥ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៣០ គីឡូម៉ែត្រ
៩) Nissan Leaf Plus ៖ ប្រើអគ្គុយកម្លាំង ៦២ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៦០ គីឡូម៉ែត្រ
៨) Jaguar I-Pace ៖ ប្រើអគ្គុយកម្លាំង ៩០ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៧៥ គីឡូម៉ែត្រ
៧) Chevrolet Bolt EV ៖ ប្រើអគ្គុយកម្លាំង ៦០ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៨០ គីឡូម៉ែត្រ
៦) Kia Niro EV ៖ ប្រើអគ្គុយកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៨៥ គីឡូម៉ែត្រ
៥) Kia Soul EV ៖ ប្រើអគ្គុយកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៩០ គីឡូម៉ែត្រ
៤) Hyundai Kona EV ៖ ប្រើអគ្គុយកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៤១៥ គីឡូម៉ែត្រ
៣) Tesla Model X Long Range ៖ ប្រើអគ្គុយកម្លាំង ១០០ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៤៧៥ គីឡូម៉ែត្រ
២) Tesla Model 3 Long Range ៖ ប្រើអគ្គុយកម្លាំង ៧៥ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៥០០ គីឡូម៉ែត្រ
១) Tesla Model S Long Range ៖ ប្រើអគ្គុយកម្លាំង ១០០ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៥៤០ គីឡូម៉ែត្រ
ដោយ ៖ ឡុង
ប្រភព ៖ autoguide