(វីដេអូ) បែកគ្នាជិត ១ ឆ្នាំ សេង សុខឃីម ប្រកាសទំនាក់ទំនងជិតដិតថ្មីមួយនឹង នាយចឺម
គិតមកដល់ពេលនេះ មានរយៈពេលជិតមួយខែហើយ ដែលតារាចម្រៀងវ័យក្មេង នាយចឺម និង អ្នកនាង សេង សុខឃីម បានប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន បន្ទាប់ពីពួកគេស្រឡាញ់គ្នាបានជាង ១ ឆ្នាំ ពោលគឺអតីតគូស្នេហ៍មួយនេះ បានប្រកាសបែកគ្នានៅដើមខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ។
ដ្បិតថាពេលនេះអតីតគូស្នេហ៍ខាងលើបានដើរផ្លូវជីវិតរៀងខ្លួនក៏ពិតមែន ប៉ុន្ដែជារឿយៗកន្លងមក អ្នកនាង សេង សុខឃីម បានចែករំលែកបន្តនូវវីដេអូបទចម្រៀង ក៏ដូចជាសកម្មភាពចាស់ៗជាមួយ នាយចឺម ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម។
មកដល់ពេលនេះ អ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម នៅតែបន្តចែករំលែកសកម្មភាពផ្អែមល្ហែមជាមួយ នាយចឺម បង្ហោះលើគណនីហ្វេសប៊ុក ហើយរឿងដែលមហាជនភ្ញាក់ផ្អើលនោះគឺ សេង សុខឃីម បានចាត់ទុក នាយចឺម ជាបងប្រុស។ សេង សុខឃីម បានបង្ហោះវីដេអូស្វីតៗជាមួយ នាយចឺម ហើយដាក់ Caption យ៉ាងខ្លីថា ៖ «អនុស្សាវរីយ៍ល្អៗខ្ញុំនឹងចាំទុក ពេលនេះត្រឹមជាបងប្រុស គឺល្អបំផុតហើយ»។ សូមទស្សនាវីដេអូ ៖