ស្រ្តីវ័យ ៥០ ឆ្នាំម្នាក់ហេតុតែចង់បានសាច់ស្អាត និង ចាំ ប្រើវិធីសាស្ត្រចម្លែកមួយ ចុងក្រោយមប៊ិះស្លាប់ខ្លួន
ស្ត្រីម្នាក់ដោយសារចង់បានស្បែកស្អាត បានចាក់បញ្ជូលនូវទឹកផ្លែឈឺស្រស់ទៅក្នុងខ្លួន តែលទ្ធផលធ្វើឱ្យគាត់ធ្វើទុក្ខក្នុងខ្លួនស្ទើរស្លាប់ សំណាងហើយដែលគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ។
ស្ត្រីរងគ្រោះមានឈ្មោះ Zeng អាយុ ៥១ ឆ្នាំ រស់នៅក្នុង ក្រុង Chenzhou ខេត្ត Hunan ប្រទេសចិនបានឱ្យដឹងថា គាត់យល់ថាការចាក់បញ្ចូលវីតាមីនស្រស់ៗដូចនេះចូលទៅក្នុងខ្លួននឹងធ្វើឱ្យស្បែកស្រស់ស្អាតក្មេងជាងវ័យ ហើយវិធីនេះគឺល្អជាងការផឹកថ្នាំទៅទៀត ដូច្នេះក៏បានលាយទឹកផ្លែឈើស្រស់ដែលសម្បូរវីតាមីនសម្រាប់បំប៉នស្បែក និង សម្រស់ប្រមាណជា ២០ មុខចូលគ្នា ហើយយកវាមកចាក់បញ្ចូលក្នុងខ្លួនតែម្ដង ។
បន្ទាប់ពីបានចាក់ហើយនោះ គាត់ក៏មានអាការក្តៅ និង រមាស់ពេញខ្លួន ទើបបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយគ្រូពេទ្យបានប្រាប់ថា សេរីរាង្គក្នុងខ្លួនរបស់គាត់ច្របូកច្របល់ជាខ្លាំង ព្រោះតែការចាក់បញ្ចូលទឹកផ្លែឈឺស្រស់នោះ ហើយបើយកមកពេទ្យយឺតពេលតែបន្តិចគាត់អាចនឹងស្លាប់បាន ៕
ប្រភព៖ shanghai