ឃើញកាបូប រាងដូចកំប៉ុងថ្នាំលាបផ្ទះអ៊ីចឹងទេ បើតម្លៃវិញ អាចទិញម៉ូតូស៊េរីទំនើប ១ គ្រឿង
មួយរយៈមុន ក្រុមហ៊ុនម៉ាកល្បី Louis Vuitton បានបើកបង្ហាញម៉ូដកាបូបថ្មីចុងក្រោយរបស់ពួកគេ ក្នុងកម្មវិធីបង្ហាញម៉ូដ Men’s Fall/Winter 2022 ដោយកាបូបថ្មីមួយនេះ មានលក្ខណៈពិសេសប្លែកទាក់ភ្នែកបំផុត ដោយវាមានរូបរាងស្រដៀងខ្លាំងទៅនឹងកំប៉ុងថ្នាំលាបផ្ទះ។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺថា មិនត្រឹមតែមានរូបរាងប្លែកខុសគេប៉ុណ្ណោះទេ ប៉ុន្តែកាបូបច្នៃចេញពីស្បែកគោមួយនេះដែរ ក៏មានតម្លៃថ្លៃមិនធម្មតានោះដែរ ដែលតម្លៃគឺរហូតដល់ ២ ៧៧១ ដុល្លារឯណោះ។
គួរឱ្យដឹងថា កាបូប «LV Paint Can» ច្នៃឡើងមកមានចំនួន ៦ ពណ៌ផ្សេងៗគ្នា ដូចជាពណ៌ស្វាយ ពណ៌ទឹកក្រូច ពណ៌ក្រហម ពណ៌បៃតង ពណ៌លឿង និង ពណ៌ខៀវ៕