ស្តែងៗ! នៅសុខៗមានរណ្តៅយ៉ាងចម្លែក លេបយកឡានមួយគ្រឿងបាត់ភ្លឹបមួយរំពេចន៍ (វីដេអូ)
ហេតុការណ៍ដ៏មិននឹកស្មាន បានកើតឡើងនៅចំណតរថយន្តរបស់អគាររស់នៅមួយកន្លែងនាទីក្រុង Mumbai ប្រទេសឥណ្ឌា ដោយមានឡានមួយគ្រឿងត្រូវបានលេបត្របាក់ទៅយ៉ាងសន្សឹមៗរហូតដល់បាត់ទាំងស្រុង ដោយរណ្តៅមួយដែលបានបាក់នៅជិតនោះគួរឱ្យរន្ធត់។
បើតាមលោក Kiran Doshi ជាម្ចាស់ឡានបានឱ្យដឹងថា លោកមិនដែលប្រទះហេតុការណ៍បែបនេះផ្ទាល់ភ្នែកទាល់តែសោះ ហើយខណៈដែលឡាននេះកំពុងលិច ទាំងគ្រួសាររបស់គឺនៅលើអគារស្នាក់នៅទាំងអស់ មិនមានអ្នកណាម្នាក់ គ្រោះថ្នាក់ ឬ បាត់បង់ជីវិតឡើយ ហើយពួកគេថែមទាំងបានជ្រួលច្របល់ស្រវាទាញទូរស័ព្ទថតសកម្មភាពដ៏មិននឹកស្មាននេះថែមទៀតផង។
បើតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ដោយសារតែមានព្យុះមួយដ៏សាហាវទើបតែបោកបក់មក ទើបធ្វើឱ្យមានការបាក់ដីក្លាយជារណ្តៅដែលមានជម្រៅរហូតដល់ ៩ ម៉ែត្របែបនេះ។ ចំណែកឡានមួយគ្រឿងនោះ ក៏ត្រូវបានគេយកចេញពីរណ្តៅនេះរួចរាល់ហើយដែរ ក្រោយ ១២ ម៉ោងនៃការលិចចូល៕
សូមទស្សនាវីដេអូ៖
ប្រភព៖ SMCP