ស្រឡាញ់រោមភ្នែកពេក ទុករហូតបំបែកកំណត់ត្រា ក្លាយជាស្ដ្រីមានរោមភ្នែកវែងជាងគេលើលោក
ជាធម្មតា មនុស្សទូទៅ ជាពិសេសស្រីៗតែងតែស្រឡាញ់ជាប់ចិត្តជាមួយរោមភ្នែករបស់ខ្លួន ព្រោះតែវាមើលទៅទាក់ទាញអារម្មណ៍ប្លែក ដូច្នេះទើបព្យាយាមថែរក្សាឱ្យវាមើលទៅងស្អាត និង ដុះបានល្អដោយប្រើគ្រឿងម៉ាស្ការ៉ា ក៏ដូចជាផលិតផលផ្សេងៗ ។
បើក្រឡេកមកមើលស្រ្តីម្នាក់ឈ្មោះ JianXia មកពី ប្រទេសចិន ឯណេះវិញ ពិតមិនធម្មតាឡើយ នាងបានបំបែកបំបែកឯកទគ្គកម្មហ្គីណេស ដោយមានរោមភ្នែកទាំងសងខាងចម្លែក មានប្រវែងវែងខុសពីមនុស្សម្នាធម្មតាដោយមិនបានប្រើប្រាស់ផលិតផលអ្វីជំនួយនោះទេ គឺវាវែងរហូតដល់ថ្នាក់នាងអាចក្រងវាជាសរសៃស្តើងៗបានថែមទៀតផង ។
រោមភ្នែកទាំងសងខាងនេះ មានប្រវែងរហូតដល់ទៅ ៨ អ៊ិញឯណោះ ហើយនាងធ្លាប់បានបំបែកកំណត់ត្រាម្តងរួចមកហើយ តាំងពីឆ្នាំ ២០១៦ ហើយឥលូវនេះនាងបានបំបែកកំណត់ត្រាខ្លួនឯងម្តងទៀតនៅឆ្នាំ ២០២១ ។
បើតាមការឱ្យដឹងរបស់ហ្គីណេស កាលដើមឡើយនាងបានទៅជួបគ្រូពេទ្យដើម្បីពិភាក្សាថែមទៀតផង ដោយនឹកគិតថាវាអាចបណ្តាលមកពីជំងឺណាមួយប្រភេទ ដែលធ្វើឱ្យនាងមានរោមភ្នែកវែងបែបនេះ តែតាមពិតទៅវាមិនមានអ្វីនោះទេ នេះគឺច្បាស់ជាពរព្រះបានប្រទានឱ្យនាងហើយ ។
យ៉ាងណាមិញ រូបភាព និង វីដេអូរបស់នាងត្រូវបានចែកចាយពាសពេញបណ្តាញសង្គមនានាហើយមានជនមួយចំនួនបាននឹកសរសើរពីលក្ខណៈធម្មជាតិមួយនេះ អ្នកវិញក៏បាននិយាយ និង នឹកគិតស្រមៃតែខ្លួនឯងថា តើវាឈឺប៉ុនណាទៅបើមានអ្នកទាញវានោះ?
ប្រភព៖ Timesnownews