ស្ត្រីម្នាក់មានជំងឺចម្លែកម្យ៉ាង ឱ្យតែឃើញអ្នកណាស្អាត ដឹងតែសន្លប់តូងមិនរើសកន្លែង
ស្រ្តីម្នាក់ឈ្មោះ kirsty brown មានអាយុ ៣២ ឆ្នាំ មកពីប្រទេសអង់គ្លេស មានជំងឺដ៏កម្រមួយប្រភេទតម្រូវឱ្យនាងប្រញាប់គេចមុខចេញពីនរណាម្នាក់ដែលនាងគិតថាស្អាតទាក់ទាញ ដើម្បីការពារកុំឱ្យខ្លួននាងបាត់បង់ម្ចាស់ការសន្លប់នៅនឹងកន្លែង ។
ដោយឡែក ជំងឺមួយនេះមានឈ្មោះថា Cataplexy ដែលជំងឺដែលធ្វើឱ្យមានអារម្មណ៍ណាមួយ ដូចជា ខឹង ភ័យខ្លាច ឬ សើច បុកឡើងភ្លាមៗ ដែលបណ្តាលឱ្យសាច់ដុំអ្នកជំងឺស្ពឹកឈប់ដំណើរការខណៈនោះតែម្តង ។
បានបន្តទៀតថា ជំងឺនេះវាយប្រហារនាងចាប់ពី ៥ ដង រហូតទៅដល់ ៥០ ដងក្នុងមួយថ្ងៃឯណោះ ហើយដោយសារតែវាអាចធ្វើនាងដួលគ្រោះថ្នាក់ ទើបពេលទៅទីសារធារណៈនាងតែងតែឱនក្បាលចុះរហូត ដោយមិនហ៊ានមើលមុខនរណាឡើយ ៕
ប្រភព៖ Timesnownews