ចេះរកនឹកឃើញ! អង្គុយធ្មឹងសម្លក់ទូរស័ព្ទ ២ ម៉ោង មានអ្នកចូលមើលវីដេអូ រាប់លាននាក់
Youtuber ជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Muhammad Didit បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកលេងបណ្ដាញសង្គម ក្រោយវីដេអូដ៏ហួសចិត្តមួយរបស់លោក ទទួលបានការចូលមើលច្រើនលើសពីការរំពឹងទុក ។
ក្នុងវីដេអូដែលបង្ហោះលើ Youtube នោះ Muhammad មិនមានបង្ហាញសកម្មភាពគួរឲ្យទាក់ទាញអ្វីសោះឡើយ គឺគ្រាន់តែអង្គុយស្ងៀមសម្លឹងមើលកញ្ចក់ទូរស័ព្ទអស់ពេល ២ ម៉ោងប៉ុណ្ណោះ បែរជាទទួលបានការចុចចូលមើលរហូតដល់ ១.៥ លាននាក់ ដែលធ្វើឲ្យលោកក្លាយជាបុគ្គលល្បីមួយក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ៕
ប្រភព៖ Kenh14