ស្រឡាញ់ការសិក្សាពេក ទោះវ័យជាង ៨០ ឆ្នាំ ក៏នៅតែព្យាយាមដាក់ពាក្យប្រឡងចូលរៀនមហាវិទ្យាល័យ
កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ បេក្ខជន ១០ នាក់ទូទាំងប្រទេសចិន បានប្រឡងចូលរៀនថ្នាក់មហាវិទ្យាល័យ ដែលកម្មវិធីប្រឡងនេះគេធ្វើឡើងជារៀងរាល់ឆ្នាំ ។ ក្នុងចំណោមបេក្ខជនទាំង ១០ លាននាក់នេះ គេក៏ឃើញមានលោកតាម្នាក់វ័យ ៨៤ ឆ្នាំ ក៏បានចូលរួមប្រឡងនឹងគេដែរ ដែលនេះជាលើកទី ៤ ហើយសម្រាប់គាត់ ។
លោកតាខាងលើមានឈ្មោះ Yao Keliang ជាមន្ត្រីចូលនិវត្តន៍ រស់នៅក្នុងខេត្ត Huainan ប្រទេសចិន ។ លោកតា Yao បាននិយាយថា លោកបានរៀបចំយ៉ាងល្អសម្រាប់ការធ្វើតេស្តិ៍ប្រចាំឆ្នាំដែលជាលក្ខណៈវិនិច្ឆ័យតែមួយគត់សម្រាប់ការចូលរៀននៅថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសនេះ ។ គេដឹងថា លោកតាម្នាក់នេះបានចំណាយពេល ២ ម៉ោងក្នុង ១ ថ្ងៃដើម្បីរៀនសូត្រប្រចាំថ្ងៃ ខណៈដែលលោកតាផ្ទាល់ក៏បាននិយាយថា វ័យប្រហែលគាត់ ក៏នៅតែត្រូវការប្រើប្រាស់ខួរក្បាលដែរ ដូច្នេះហើយការបង្កើនចំណេះដឹង គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ។
សូមបញ្ជាក់ថា ការធ្វើតេស្តិ៍ខាងលើត្រូវបានគេឱ្យឈ្មោះថា «gaokao» មានន័យថា កម្មវិធីប្រ ឡងចូលរៀនថ្នាក់មហាវិទ្យាល័យជាតិ ហើយកម្មវិធីនេះគឺឡើងជារៀងរាល់ឆ្នាំ ហើយក៏មានវត្តមានបេក្ខជនរាប់លាននាក់ទូទាំងប្រទេសចូលរួមប្រឡងផងដែរ ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark