គំនិតប្លែកៗ ជប៉ុនបង្កើតភោជនីដ្ឋានអាហារពេលល្ងាចមួយ សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ !
ជាធម្មតាចំពោះអាហារពេលល្ងាចគឺភាគច្រើនគេចង់បានការជួបជុំគ្រួសារ សាច់ញាតិ មនុស្សជាទីស្រឡាញ់ និង មិត្តភក្ដិជាដើម ប៉ុន្តែចម្លែកតែប្រជាពលរដ្ឋជប៉ុនភាគច្រើនចូលចិត្តភាពឯកការ ដូច្នេះហើយទើបមានហាងអាហារពេលល្ងាចមួយបានធ្វើឡើងដើម្បីតម្រូវចិត្តមនុស្សទាំងនោះ ។
តាមពិតភោជនីដ្ឋានខាងលើនេះ មានឈ្មោះថា Gusto ជាភោជនីដ្ឋានអាហារពេលល្ងាចសម្រាប់គ្រួសារ ប៉ុន្តែដោយសារសម្លឹងឃើញថា ភាគច្រើនៃសិស្សសាលា យុវវ័យ ចូលចិត្តហូបអាហារម្នាក់ៗឯង ខាងភោជនីដ្ឋានក៏បានសម្រេចចិត្តបើកកន្លែងមួយទៀត សម្រាប់ការបរិភោគអាហារពេលល្ងាចជាលក្ខណៈឯកជន ពុំមានការរំខានពីមនុស្សជុំវិញខ្លួន ហើយចំពោះតុអាហារទៀតសោត ក៏បានធ្វើឡើងប្រៀបដូចជាតុការិយាល័យធ្វើការយ៉ាងដូច្នេះដែរ ។
មិនតែប៉ុណ្ណោះនៅក្នុងភោជនីដ្ឋានមួយនេះ ក៏មានលក់កាហ្វេ ព្រមទាំងមាន Free-wifi ទៀតផង ដែលវាមានលក្ខណៈងាយស្រួលដល់សិស្ស និង បុគ្គលិកធ្វើការតាម Online ផងដែរ ។ សូមទស្សនាទិដ្ឋភាពនៅក្នុងភោជនីដ្ឋាន Gusto ទាំងអស់គ្នា ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark