មកស្គាល់អគារខ្ពស់ៗកប់ពពកទាំង ១០ ម៉ូដ ប្លែកៗបំផុតលើលោក
ស្របពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន វិស័យសំណង់ក៏កាន់តែអភិវឌ្ឍន៍ដូចគ្នា ហេតុដូចនេះហើយ ទើបបច្ចុប្បន្នគេឃើញមានសំណង់អគារខ្ពស់ៗជាច្រើនត្រូវបានសាងសង់ឡើង ។ មិនត្រឹមតែអាចសាងសង់អគារបានខ្ពស់កប់ពពកទេ ខាងវិស្វករក៏អាចធ្វើឱ្យសំណង់អគារទាំងនោះ មានភាពស្រស់ស្អាតជាមួយនឹងភាពច្នៃប្រឌិតរៀងៗខ្លួន ហើយខាងក្រោមនេះជាអគារខ្ពស់ៗទាំង ១០ ដែលមានសោភណ្ឌភាព និង សម្រស់ស្រស់ស្អាតដាច់គេលើលោក ៖
១០/ អគារ ICE II នៅកាណាដា ដែលមានកម្ពស់ ២៣៤ ម៉ែត្រ និង ៦៧ ជាន់
៩/ អគារ Citygateនៅអូទ្រីស កម្ពស់ ១១០ ម៉ែត្រ និង ៣៥ ជាន់
៨/ អគារ 432 Park Avenue នៅអាមេរិក កម្ពស់ ៤២៦ ម៉ែត្រ និង ៩៦ ជាន់
៧/ អគារ D1 Tower នៅអារ៉ាបរួម កម្ពស់ ២៨៤ ម៉ែត្រ និង ៨០ ជាន់
៦/ អគារ Icon Bay នៅអាមេរិក កម្ពស់ ១៣៩ ម៉ែត្រ និង ៤២ ជាន់
៥/ អគារ Adobe 318 នៅអូស្ត្រាលី កម្ពស់ ១៨៩ ម៉ែត្រ និង ៥៧ ជាន់
៤/ អគារ Jiangxi Nanchang Greenland Central Plaza នៅចិន កម្ពស់ ៣០៣ ម៉ែត្រ និង ៥៩ ជាន់
៣/ អគារ II Drittoនៅអ៊ីតាលី កម្ពស់ ២០៧ ម៉ែត្រ និង ៥០ ជាន់
២/ អគារ Evolution Tower នៅរូស្ស៊ី កម្ពស់ ២៥៦ ម៉ែត្រ និង ៥៥ ជាន់
១/ អគារ The Shanghai Tower នៅចិន កម្ពស់ ៦៣២ ម៉ែត្រ និង ១២៨ ជាន់ ៕
ប្រភព ៖ Business Insider