ព្រឺសម្បុរ! បុរសពីរនាក់ ចេញមុខទម្លាយរឿងធ្លាប់ត្រូវមនុស្សក្រៅភពចាប់ខ្លួន ហើយដោះលែងវិញ
ជាធម្មតារាល់ជំនឿទាំងឡាយ ដែលពុំគួរឱ្យជឿ គឺតែងតែមានការបកស្រាយពីសំណាក់អ្នកវិទ្យាសាស្ត្រជានិច្ចដូចជារឿងខ្មោច ព្រាយ បិសាច ជាដើម ខណៈដែលរឿងទាំងនេះក៏មានមនុស្សជាច្រើនបានអះអាងថាពួកគេធ្លាប់ជួបប្រទះដោយផ្ទាល់ផងដែរ ។ យ៉ាងណាមិញ បើងាកទៅមើលរឿងមនុស្សក្រៅភពវិញ នៅមិនទាន់មានអ្នកវិទ្យាសាស្ត្របកស្រាយឱ្យបានច្បាស់លាស់ឡើយ តែរឿងនេះក៏មិនទាន់មាននរណាម្នាក់ក្រៅពីលោក Charles Hickson និង Calvin Parker អះអាងថាបានជួបប្រទះដោយផ្ទាល់ដែរ ។
វិលត្រឡប់ទៅឆ្នាំ ១៩៧៣ អ្នកនេសាទពីរនាក់គឺលោក Charles Hickson និង Calvin Parker រស់នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក បានអះអាងថា ពួកគាត់ត្រូវបានសភាវៈចម្លែកចាប់ខ្លួនទៅ ដែលសង្ស័យថាសភាវៈទាំងនោះគឺជាមនុស្សក្រៅភព ។ លោក Charles Hickson និង Calvin Parker បានអះអាងដូចគ្នាថា ខណៈដែលពួកគាត់កំពុងនេសាទស្រាប់តែបានឃើញពន្លឺចម្លែកពណ៌ខៀវចំនួនពីរហោះកាត់មុខ ។ ពន្លឺចម្លែកនោះមានរាងពងក្រពើ មួយកម្ពស់ប្រហែល ១២ម៉ែត្រ និងមួយទៀតកម្ពស់ ៣ម៉ែត្រ ហើយពេលដែលវាឈប់ពីមុខពួកលោក ស្រាប់តែពួកលោកលែងមានស្មារតី និងរើខ្លួនពុំរួច ពោលគឺនៅភ្លឹកនៅមួយកន្លែងតែម្ដង ដែលនេះអាចឱ្យ Charles Hickson និង Calvin Parker ស្មានបានថាពួកគាត់កំពុងត្រូវបានចាប់ខ្លួនដោយមនុស្សពិភពផ្កាយ ។
បុរសទាំងពីរនាក់ខាងលើបានឱ្យដឹងទៀតថា រាងកាយដែលហាក់ដូចជាគ្មានវិញ្ញាណរបស់គាត់ បានត្រឡប់មកជាប្រក្រតីឡើងវិញ បន្ទាប់ពីពន្លឺចម្លែកទាំងនោះហោះចេញទៅបាត់ ។ ក្រោយកើតហេតុ Charles Hickson និង Calvin Parker បានយករឿងនេះមកប្រាប់មនុស្សគ្រប់គ្នា តែគ្មាននរម្នាក់ជឿឡើយ ហើយមិនយូរប៉ុន្មានលោកទាំងពីរត្រូវបានសារព៌ត៌មាននានាហៅទៅផ្ដល់បទសម្ភាសន៍ ។
យោងតាមការពិនិត្យសុខភាពបានរកឃើញថា បុរសទាំងពីរនាក់ មានម្នាក់គឺលោក Charles Hickson ប្រហែលជាមមើដើរ ខណៈដែលមានសំនួរចោទថា បើលោក Charles Hickson មមើ ចុះលោក Calvin Parker? តើគាត់មមើដែរឬយ៉ាងណា? ហេតុអ្វីបានពួកគាត់ឃើញហេតុការណ៍ដូចគ្នាក្នុងពេលតែមួយ?
សូមបញ្ជាក់ថា ចំពោះរឿងរា៉វរបស់លោក Charles Hickson និង Calvin Parker ដែលអះអាងថា ត្រូវបានចាប់ខ្លួនដោយក្រុមមនុស្សក្រៅភព នៅតែគ្មានអ្នកវិទ្យាសាស្ត្រណាម្នាក់បកស្រាយបានរហូតដល់សព្វថ្ងៃ ៕
ប្រភព៖ boredpand&the sun