យកស្លឹកឈើងាប់ៗ ច្នៃជារូបបែបសិល្បៈមានជីវិត ស្រស់ស្អាតនឹកស្មានមិនដល់
សិល្បករមួយរូប គឺលោក KanatNurtazinនៅប្រទេសកាហ្សាក់ស្ថាន បានយកស្លឹកឈើងាប់ ជ្រុះចោលគ្មានប្រយោជន៍មកច្នៃជារូបភាពបែបសិល្បៈគួរឱ្យទាក់ទាញបំផុត ដែលគាត់បានហៅសិល្បៈបែបនេះថា ជាការផ្តល់ជីវិតថ្មី។
កន្លងមក លោក KanatNurtazin បានចាប់ផ្តើមគម្រោងមួយនេះ ដោយដាក់ឈ្មោះថា 100 Methods of Drawing ដោយគាត់បានច្នៃប្រឌិតបង្ហាញពីទេពកោសល្យ ដោយការរចនារូបនៅលើស្លឹកឈើ ប្រើនូវបច្ចេកទេសពិសេសផ្ទាល់ខ្លួនដើម្បីរចនារូបទាំងនោះ។
គាត់ជាមនុស្សមួយរូបចូលចិត្តធម្មជាតិ និង យល់ថា ស្លឹកឈើប្រៀបដូចជាជីវិតរបស់មនុស្ស នៅពេលចាស់ទៅនឹងលែងមានប្រយោជន៍ ប្រៀបដូចជាមនុស្សស្លាប់ និង លែងដកដង្ហើមដូច្នោះដែរ ប៉ុន្តែការច្នៃស្លឹកឈើទាំងនោះជារូបភាពផ្សេងៗបែបនេះ វានឹងមានជីវិតឡើងវិញ អាចរក្សាទុកបានយូរ និង គួរឱ្យទាក់ទាញ ថែមទៀត៕
ប្រភព៖ odditycentral