ប្រហែលជាមានបង្គន់បែបនេះតែមួយទេនៅលើលោកនេះ ហើយតម្លៃវិញថ្លៃស្ទើរមិនគួរឱ្យជឿ
ប្រសិនបើអ្នកចូលចិត្តមើលត្រី និង មិនមានអារម្មណ៍រំខានថា ត្រីមើលអ្នកវិញទេនោះ អ្នកអាចរីករាយនឹងបង្គន់មួយប្រភេទនេះបានហើយ ។ នេះជាប្រភេទបង្គន់មួយមាននៅក្នុងហាងកាហ្វេមួយកន្លែងឈ្មោះ Hipopo Papa Café នៅតាមឆ្នេរ Hazashiyaki Matsue Coast នៅតំបន់ Akashi ក្នុងប្រទេសជប៉ុន។
នៅទីនោះ បានក្លាយជាតំបន់ទាក់ទាញមួយ ដែលមានមនុស្សជាច្រើនចូលចិត្តទៅលេង និង ណាត់សាសងស្នេហ៍ និង ចូលទៅហាងកាហ្វេមួយនេះ។ ហើយមើលទៅវាប្រហែលជាមានតែមួយកន្លែងទេមើលទៅនៅលើលោកនេះ ដែលមានបង្គន់បែបនេះ ។
អ្នកពិតជាប្លែកអារម្មណ៍ជាមិនខាន ដោយនៅក្នុងបង្គន់នេះ អ្នកនឹងឃើញសត្វត្រី អណ្តើកជាច្រើនប្រភេទ ហែលជុំវិញអ្នក ។ បង្គន់នេះត្រូវបានម្ចាស់ហាងចំណាយថវិកាប្រហែល ២៧ ម៉ឺនដុល្លារក្នុងការសាងសង់ និង មានការពេញនិយមច្រើនឆ្នាំមកហើយ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ odditycentral