
ខឹងកូនកូនស្រីរៀនចប់ ហើយរកការងារធ្វើមិនទាន់បាន ឪពុកម្នាក់យកញញួរវាយកម្ទេចមុខកូនទាំងកំរោល
នារីម្នាក់ខំរៀនចប់ថ្នាក់បរិញ្ញាបត្រហើយ តែទីបំផុតនៅតែមិនអាចរកការងារបានធ្វើ ទើបធ្វើឲ្យឪពុករបស់នាងខឹងសម្បាយ៉ាងខ្លាំង រហូតឈានដល់ប្រើញញួរវាយទៅលើផ្ទៃមុខរបស់នាងបណ្ដាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅតំបន់ Parit Sungai Melan ស្រុក Kuala Kurau ខេត្ត Perak ប្រទេសម៉ាឡេស៊ី ។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ជនបង្កមានអាយុ ៥៨ ឆ្នាំ មុខរបរជាងឈើ ចំណែកជនរងគ្រោះអាយុ ២៤ ឆ្នាំ ជាអតីតនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្តែរកកាងារធ្វើមិនទាន់បាន ។ តាមសម្ដីរបស់នារីរងគ្រោះបានឲ្យដឹងទាំងកំពុងមានរបួសធ្ងន់ថា មុនកើតហេតុ ខណៈដែលនាងកំពុងសូត្រគម្ពីសុខៗ ស្រាប់តែឪពុករបស់នាងត្រឡប់មកពីធ្វើការ នៅក្នុងដៃមានកាន់ញញួរ ហើយភ្លាមនោះស្រាប់តែវាយមកលើមុខនាង ហើយយកក្បាលនាងទៅបោកជាមួយជញ្ជាំងទៀតផង ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលឪពុករបស់នាងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz