
ជក់លេងហ្គេមខ្លាំងពេក រហូតម្តាយយកបាយទៅបញ្ចុកដល់កន្លែងហ្គេម
ម្ដាយជនជាតិហ្វីលីពីនម្នាក់ ដែលមានកូនអាយុ ១៣ឆ្នាំ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាញសង្គម ដោយសារកូនរបស់គាត់បដិសេធមិនពិសាអាហារអ្វីសោះ ដោយជក់លេងហ្គេមកម្សាន្តខ្លាំងពេក ។
ហេតុដូច្នេះហើយបានជា ស្ត្រីជាម្តាយឈ្មោះ Lilybeth Marvel អាយុ ៣៧ឆ្នាំបានយកបាយទៅបញ្ចុកកូនដោយផ្ទាល់ ដែលនេះជាទង្វើមួយដ៏ខុសឆ្គង ដោយកូនរបស់គាត់តែងតែមកផ្ទះយឺតៗមិនទាន់ពេលអាហារអស់រយៈពេល ២ឆ្នាំមកហើយ ព្រោះហាងហ្គេមអ៊ីនធើណេតនោះ នៅជិតផ្ទះរបស់គាត់ ។
រឿងរ៉ាវកាន់តែអាក្រក់ទៅៗ នៅពេលដែលកុមាររូបនេះ កាន់តែចំណាយពេលវេលាលេងច្រើនម៉ោង ដោយសម្លឹងតែលើកអេក្រង់ ជក់លេងហ្គេមមួយចំនួនដូចជា Battle Royale, Rules of Survival ជាដើម ហើយម្តាយក៏បានថតសកម្មភាពកូនរបស់ខ្លួនកម្សាន្តពេលលេង រួចបង្ហោះតាមបណ្តាញសង្គម៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុផល
ប្រភព៖ odditycentral