អ្នកណាខ្លះអ៊ីចឹង! កើតមកអាយុមិនចេះតិចទៅហើយ ទើបនឹងដឹងថារន្ធតូចៗនៅលើមេសោ គេធ្វើដើម្បីមូលហេតុបែបនេះសោះ
បើនិយាយទៅ ឧបករណ៍រក្សាសុវត្ថិភាពដែលខ្វះមិនបាននោះគឺសោ។ សោមានសារសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃ គឺសំខាន់ក្នុងរក្សាសុវត្ថិភាពទូទៅ មិនថាសុវត្ថិភាពនៅផ្ទះ ឬ កន្លែងណាមួយនោះទេ វាចាំបាច់ណាស់ ដែលត្រូវមានសោជាអ្នកការពារ។
តែមហាជនមានធ្លាប់សង្កេតមើលដែរឬទេ? ថានៅលើមេសោនីមួយៗវាតែងមានរន្ធតូចៗ មួយឬក៏ពីរនៅលើជិតនឹងរន្ធចាក់កូនសោ។ មានធ្លាប់គិតឬអត់ថារន្ធនេះ វាជារន្ធអ្វី ឬ ប្រើសម្រាប់ធ្វើអ្វី? មានប្រយោជន៍យ៉ាងណា?
ចម្លើយគឺ រន្ធតូចៗនេះវាក៏មានសារសំខាន់ណាស់ដែរ ព្រោះវាជួយឱ្យមេសោនៅដំណើរបានល្អ។ បើនិយាយទៅដូចដែលយើងដឹងហើយថា មេសោភាគច្រើនតែងនៅហាលថ្ងៃហាលភ្លៀងជានិច្ច ដូច្នេះតែងតែមានទឹកចូលគេចមិនផុតឡើយ ហើយរន្ធនេះមាននាទីជាអ្នកបង្ហូរទៅនោះចេញមកក្រៅ ដើម្បីកុំឱ្យមេសោគាំង ឬ ឡើងស្នឹម ជាដើម។ លើសពីនេះទៅទៀត ប្រយោជន៍របស់រន្ធនេះមិនមែននៅតែត្រឹមការបង្ហូរទឹកនោះទេ ក្នុងនោះបើសិនជាសោគាំង ឬ ចាក់មិនបាន យើងក៏អាចចាក់ប្រេងចូលទៅតាមរន្ធនេះវិញ ដើម្បីឱ្យចូលទៅសម្រួលដល់មេសោខាងក្នុងផងដែរ៕