អាយុ ៣៥ ឆ្នាំ មានប្រពន្ធមានកូនហើយ តែបុរសម្នាក់ ចូលចិត្តស្លៀកខោទឹកនោមធ្វើដូចនៅជាទារក
សារព័ត៌មាន China News បានរាយការណ៍ពីរឿងរ៉ាវដ៏ហួសចិត្តរបស់បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលចូលចិត្តស្លៀកខោទឹកនោមជាប្រចាំ បើទោះជាមានវ័យ ៣៥ ឆ្នាំ និងមានគ្រួសាររួចទៅហើយ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានចំណង់ចំណូលចិត្តប្លែក គឺការស្លៀកខោទឹកនោម។ ក្នុងនោះ ការស្លៀកនេះ បានចាប់ផ្តើមតាំងពីគេអាយុ ១៣ ឆ្នាំ ដោយកាលនោះ ឃើញប្អូនប្រុសស្លៀក ទើបមានគំនិតចង់ស្លៀកដែរ ហើយក៏បានលួចស្លៀកដោយខ្លួនឯង។ ដល់ស្លៀកទៅស្រួលខ្លួន ក៏បានចាប់ផ្តើមស្លៀកជាប់រហូតតាំងពីពេលនោះមក ដោយគ្មានឪពុកម្តាយបងប្អូនណាដឹងនោះទេ។
រហូតមកទល់ពេលនេះ បុរសរូបនេះ មានប្រពន្ធមានកូនទៅហើយ តែក៏នៅតែមិនអាចបញ្ឈប់ចំណង់ចំណូលចិត្តដ៏ប្លែកនេះបានឡើយ ពោលគឺនៅស្លៀកជាប្រចាំ ដោយស្លៀកទៅធ្វើការ ទៅហាត់ប្រាណ ឬទៅឡើងភ្នំជាដើម។ ហើយប្រពន្ធក៏មិនដឹងដូចគ្នា ថាប្តីមានចំណង់ចំណូលចិត្តបែបនេះ។ យ៉ាងណាមិញ ខាងអ្នកចិត្តវិទ្យាកុមារបានឱ្យដឹងថា ចំណង់ចំណូលចិត្តបែបនេះ អាចកើតឡើងមកពីការខ្វះការមើលថែពីឪពុកម្តាយកាលពីនៅតូចៗ តែក៏មិនបញ្ជាក់ថាវាជាជំងឺផ្លូវចិត្ត ឬក៏យ៉ាងណានោះទេ៕