គ្រូពេទ្យម្នាក់ទម្លាយច្បាស់ៗ មនុស្សឈឺយូរ មុនចែកឋានមួយខែ តែងតែមើលឃើញរឿងរ៉ាវទាំងអស់នេះ
ថ្មីៗនេះ មានគ្រូពេទ្យជនជាតិអាមេរិកមួយរូប បានទម្លាយពីបទពិសោធរបស់ខ្លួនក្នុងការសង្កេតអ្នកជំងឺ ដោយទម្លាយឱ្យដឹងនូវរូបភាពដែលពួកគេបានឃើញ នៅក្នុងរយៈពេលមួយខែមុនការស្លាប់របស់ពួកគេ។
គ្រូពេទ្យខាងលើ ឈ្មោះថា Julie McFadden ធ្វើនៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានទម្លាយឱ្យដឹងថា នាងមិនខ្លាចសេចក្តីស្លាប់នោះទេ នាងតែងតែព្យាយាមយល់ពីវា ដោយបានសង្កេតទៅលើអ្នកជំងឺដែលនាងបានមើលថែ។ នាងបានឱ្យដឹងថា ក្នុងមួយខែមុននឹងការស្លាប់ អ្នកជំងឺភាគច្រើនតែងតែរវើរវាយយល់សប្តិឃើញញាតិមិត្តបងប្អូន អ្នកជិតស្និទ្ធរបស់ខ្លួន ដែលបានបាត់បង់ជីវិតទៅ។ ដោយការឃើញនេះ គឺរបៀបដូចជាអ្នកស្លាប់ទាំងនោះបានមកទទួលពួកគេ ហើយប្រាប់មិនឱ្យបារម្ភអ្វីឡើយ។ លើសពីនេះទៀត អ្នកជំងឺខ្លះក៏បានយល់សប្តិឃើញសត្វចិញ្ចឹមសំណព្វចិត្តដែលបានងាប់ទៅ ដោយចេះចង់តែទៅជួបពួកវាទៀតផង។
យ៉ាងណាមិញ ទាក់ទងនឹងករណីនេះ អ្នកវិទ្យាសាស្រ្តមកពីមហាវិទ្យាល័យ Hadassah ទីក្រុងយេរូសាឡឹម ក៏បានធ្វើការសិក្សាទៅលើមនុស្ស ៧ នាក់ ដែលមានបទពិសោធស្ថិតក្នុងស្ថានភាពជិតបាត់បង់ជីវិត។ ដោយក្នុងនោះ ឃើញថាពួកគេសុទ្ធតែរវើរវាយដល់រឿងអតីតកាលទាំងអស់។ រឿងរ៉ាវទាំងនោះបានត្រឡប់មកវិញ ដូចជាការបញ្ជាំងកុនឱ្យយើងឃើញដូច្នោះ គឺមានលំដាប់លំដោយ និងមានដំណើរសាច់រឿងទាំងអស់៕