នារីម្នាក់កើតទុក្ខមិនសុខចិត្ត រឿងសង្សារដេកលក់ស្រួលពេក មិនជួយនាងទះមូស ដល់ថ្នាក់ចង់សុំបែក
ពិតជារឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយ សម្រាប់មហាជននៅតាមបណ្តាញសង្គម ដែលមានរឿងរ៉ាវរបស់គូស្នេហ៍មួយគូ ដែលឈ្លោះគ្នាដោយសារតែរឿងមូសខាំ ត្រូវបានគេយកមកវែកញែក។
រឿងរ៉ាវមួយនេះ ត្រូវបានទម្លាយដោយមិត្តភក្តិរបស់ខាងប្រុស ដោយគេបានរៀបរាប់ឱ្យដឹងថា សង្សារទាំងគូបានគេងរួមបន្ទប់ជាមួយគ្នា ហើយខាងស្រីត្រូវមូសរោមខាំមិនបានដេកដល់ទៅម៉ោង ៤ ភ្លឺ។ នាងនៅទះមូសតែម្នាក់ឯង ទះយ៉ាងណាក៏មិនអស់ ហើយថែមទាំងរមាស់ដេកមិនបាន ទើបដាស់ខាងប្រុសមកជួយទះដែរ។ ខាងប្រុស ហាក់មិនខ្វល់នោះទេ គិតតែពីដេកបន្ត ដោយគិតថាមិនមែនជារឿងធំដុំ ស្រាប់តែខាងស្រីក៏ខឹងដាច់ក្បាលដាច់កន្ទុយ ដោយបម្រុងនឹងបែកពីខាងប្រុសទៀតផង។
យ៉ាងណាមិញ រឿងនេះត្រូវបានគេលើកមកវែកញែកថា ក្នុងករណីនេះតើយើងគួរតែជួយសង្សារទះមូសឬទេ? ឬគួរតែដេកបន្តដូចជាខាងប្រុស?។ ក្នុងនោះមហាជនជាច្រើនបានចូលមកបញ្ចេញយោបល់ផ្សេងៗគ្នាថា ដោយអ្នកខ្លះយល់ថារឿងប៉ុណ្ណេះមិនគួរជាបញ្ហានោះទេ ខាងស្រីគួរតែទិញធូបមូសទុកខ្លួនឯង ហើយខាងប្រុសបើមានទឹកចិត្តក៏គួរងើបមកមើលសង្សារខ្លះ។ បើសិនជាយករឿងប៉ុណ្ណេះមកជាមូលហេតុនៃការបែកគ្នា នោះវាពិតជាគួរឱ្យអស់សំណើចណាស់៕