ប្លែករហូត! ខឹងបន់សុំប្រពន្ធជានាវិញមិនបាន បុរសម្នាក់ដោះស្បែកជើងយកទៅវ៉ៃរូបព្រះសង្ឃផ្អើលពេញវត្ត
ពិតជារឿងគួរឱ្យហួសចិត្តជាទីបំផុត ដោយបុរសម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរូបគេខឹងរឿងបែរបន់សុំជានាជាមួយប្រពន្ធខ្លួនឯងវិញមិនបាន ស្រាប់តែទៅដោះស្បែកជើងចូលទៅវាយរូបសំណាកលោកឪមួយនៅក្នុងវត្តយ៉ាងមិនសំចីដៃតែម្តង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅវត្ត Wua Lung តំបន់ Ron Phibun ខេត្ត Nakhon Si Thammarat ប្រទេសថៃ។ ដោយព័ត៌មានបានឱ្យដឹងថា បដិមាខាងលើនេះជាបដិមារបស់ព្រះសង្ឃមួយ ដែលគេហៅថាលោកឪ Than Sang ដែលលោកគឺជាព្រះសង្ឃមួយរូបធ្លាប់មានចំណេះក្លាំងក្លាក្នុងវិជ្ជាអាគមន៍តាំងពី ៨០ ឆ្នាំមុនមកម្ល៉េះ។
ចំណែកឯបុរសរូបនេះវិញ តាមពិតទៅជាសាច់ញាតិរបស់លោកឪដែលមានទីលំនៅនៅក្រោយវត្ត ហើយក្រោយកើតមានរឿងរកាំរកូសជាមួយប្រពន្ធ នាងចេញពីផ្ទះបាត់ គេក៏បានចូលទៅបន់លោកឪ ដោយគិតថានឹងមានប្រសិទ្ធភាព ព្រោះខ្លួនជាញាតិរបស់លោកស្រាប់ ប៉ុន្តែការគិតមិនដូចបំណង ប្រពន្ធមិនបានត្រលប់មកទាន់ចិត្ត ក៏កើតទៅជាការក្តីក្រហាយខឹងសម្បានឹងលោកឪ រួចក៏បានចូលទៅដោះស្បែកជើងចោលទៅរូបសំណាករបស់លោកឪយ៉ាងកម្រោល ព្រមទាំងបានវាយពីបន្ថែមទៀត ដែលបណ្តាលឱ្យខូចខាតនៅបរិវេណភ្នែក។
យ៉ាងណាមិញ ចុងក្រោយបុរសរូបនេះក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនបាន ហើយក៏មានការសួរនាំដំណើរការទៅតាមច្បាប់ ដែលរូបគេនឹងប្រឈមនឹងមានទោសជាប់ពន្ធធនាគារ ចាប់ពី ១ ទៅ ៧ ឆ្នាំ ឬ នឹងមានការផាកពិន័យពី ២០០០ បាត ទៅ ១៤ ០០០ បាតផងដែរ៕