ឮឈ្មោះទំនងស្រក់ទមាត់ តែបើឃើញនៅនឹងមុខ អាហារប្លែកៗ ២០ មុខនេះ អាចធ្វើឱ្យអ្នកបែកញើសញញើតនឹងភ្លក់
នៅក្នុងប្រទេសនីមួយៗនៅលើពិភពលោក តែងតែមានមុខម្ហូបអាហារ យ៉ាងហោចណាស់មួយមុខដែលមានលក្ខណៈប្លែកចម្លែកសម្រាប់មហាជនក្រៅប្រទេស តែជាមុខម្ហូបដ៏ឆ្ងាញ់សម្រាប់ប្រជាជននៅក្នុងប្រទេសនោះ។ ក្នុងនោះ អាហារចម្លែកៗទាំងនោះមានដូចជា៖
១. ស៊ុបប្រចៀវ
ស៊ុបប្រចៀវ ជាអាហារដែលប្រជាជនចិនចូលចិត្ត ព្រោះពាក្យថាប្រចៀវ មានន័យស្រដៀងនឹងពាក្យថាសំណាងល្អនៅក្នុងភាសាចិន។
២. នំឪម៉ាល់
នំនេះ ជានំប្រចាំក្រុង Omachi របស់ប្រទេសជប៉ុន ដែលផ្សំដោយសត្វឪម៉ាល់។
៣. សាច់ក្រកពពែ
សាច់ក្រកពពែ Haggis ជាម្ហូបដ៏ពេញនិយមរបស់ប្រជាជនស្កុតឡែន វាត្រូវធ្វើឡើងពីគ្រឿងក្នុងពពែ ដែលមានដូចជាបេះដូង សួត ថ្លើម និង ខ្លាញ់។
៤. ការ៉េមសាច់សត្វ
វាជាការ៉េមជាទីចូលចិត្តរបស់ក្រុមជនជាតិភាគតិច Eskimo ដែលមិនដូចការ៉េមទូទៅ។ ការ៉េមនេះហៅថា Akutag វាត្រូវធ្វើឡើងពីសាច់សត្វដែលពួកក្រុមជនជាតិនេះប្រម៉ាញ់បាន មានដូចជា ខ្លាឃ្មុំ រមាំង និង ត្រី ជាដើម។
៥. ឈីសរលួយ
ឈីសមានឈ្មោះថា casu marzu វាត្រូវធ្វើឡើងពីទឹកដោះចៀម។ ឈីសនេះ តែងមានដង្កូវនៅក្នុងនោះជានិច្ច ហើយរបៀបញ៉ាំនោះ គឺគេត្រូវញ៉ាំនៅពេលដែលដង្កូវនៅរស់ ព្រោះបើដង្កូវស្លាប់ គេចាត់ទុកថាឈីសនេះអាចពុលបាន។
៦. បំពង់ទឹកកាម
មួយមុខនេះ មានឈ្មោះថា Shirako វាជាបំពង់ទឹកកាមរបស់សត្វត្រី ដែលជាម្ហូបនិយមរបស់ជនជាតិជប៉ុន។
៧. អាពីងបំពង
អាពីងបំពងនេះហើយជាអាហារឆ្ងាញ់របស់ប្រជាជនកម្ពុជាយើង អ្នកធ្លាប់បានភ្លក់ហើយ ប្រាកដជាដឹងតែម្តងថាឆ្ងាញ់ប៉ុនណា។
៨. ពងមាន់ស្ងោរទឹកនោម
ពងមាន់នេះគេហៅថា Tongzi Dan ជាមុខម្ហូបមួយមុខរបស់ជនជាតិចិន វាត្រូវបានស្ងោរដោយទឹកនោមក្មេងប្រុសបរិសុទ្ធ ហើយការដែលហូបទៅ គេជឿថាអាចខាងសុខភាពបានច្រើន។
៩. Pudding ឈាម
Pudding ឈាម គឺជារបស់ផ្អែមម្យ៉ាង ដែលធ្វើឡើងពីឈាមសត្វ ជាមុខម្ហូបរបស់ជនជាតិស្វីស។
១០. ត្រីបាឡែន
មួយមុខនេះ គឺជាម្ហូបមកពី Greenland វាជាសាច់ត្រីបាឡែនជាប់ស្បែក (Muktuk) ដែលត្រូវគេពេញនិយមហូបជាឆៅ។
១១. កន្ទុយពស់បំពង
មួយមុខនេះ គឺមកពីប្រទេសអាមេរិក។
១២. ពងសត្វល្អិត
ពងសត្វល្អិត ជាអាហារដែលពេញនិយមខ្លាំងណាស់នៅប្រទេសម៉ិកស៊ិកកូ។
១៣. ស៊ុបលិង្គគោ
ស៊ុបមួយមុខនេះ មកពីប្រទេសហ្វីលីពីន វាធ្វើឡើងពីប្រដាប់ភេទរបស់សត្វគោឈ្មោល ដែលមានលិង្គ និងពងស្វាស។
១៤. ពងទាកូន
ពងទាកូន គឺជាអាហារដ៏ឆ្ងាញ់ប្រចាំប្រទេសកម្ពុជា នឹងហ្វីលីពីន ប៉ុន្តែអ្នកមកពីប្រទេសក្រៅពីនេះមិនសូវហ៊ានភ្លក់ប៉ុន្មាននោះទេ ព្រោះតែឃើញមានកូនទាស្រស់ៗពេក។
១៥. បេះដូងសត្វ Puffin
ម្ហូបមួយមុខនេះ ត្រូវបានគេធ្វើឡើងពីបេះដូងស្រស់ៗរបស់សត្វបក្សី Puffin ដែលជាចំណូលចិត្តរបស់ប្រជាជនអ៊ែរឡង់។
១៦. សាឡាត់សត្វស្រមោច
អាហារនេះ មកពីប្រទេសដាណឺម៉ាក។ វាសាឡាត់សុខភាព ដែលផ្សំគ្រឿងដោយសត្វស្រមោចនៅរស់។
១៧. ត្រី
ត្រីចម្លែកនេះ ត្រូវបានប្រជាជនជប៉ុនហូបស្រស់ៗ ជ្រលក់ជាមួយទឹកស៊ីអ៊ីវ ដោយបឺតជាចូលមាត់ទាំងមូលដោយ មិនទំពារឡើយ។
១៨. កង្កែបឆៅ
មួយមុខនេះ គេហៅថា កង្កែប។ វាដូចជា ធម្មតាដែរ គឺត្រូវបានគេហូបឆៅ ជាមួយនឹង និងទឹកស៊ីអ៊ីវ។
១៩. ស៊ុបឈាម
ស៊ុបនេះ ធ្វើឡើងដោយឈាមសត្វសុទ្ធ ជាមុខម្ហូបរបស់ជនជាតិវៀតណាម។
២០. ក្បាលពពែ
ក្បាលពពែ ជាម្ហូបរបស់ប្រជាជនអ៊ែរឡង់។