ទម្លាប់លួចស្តាប់អ្នកជិតខាងនិយាយគ្នា មានអីសង្សារសុំបែក ដល់ប្រាប់ហេតុផលទៅ រឹតតែធ្វើឱ្យខាងប្រុសឆេះដុំ
នរណាទៅដឹងថាការដើរលេងជាគូស្នេហ៍ បែរជាឈានទៅដល់ការបែកបាក់គ្នា ក្រោយពីខាងស្រីចេះតែលួចស្តាប់អ្នកនៅជិតបន្ទប់និយាយគ្នា ធ្វើឱ្យខាងប្រុសមិនពេញចិត្ត ដល់សួរនាំដឹងមូលហេតុក៏រឹតតែធ្វើឱ្យដាច់ចិត្តសុំចែកផ្លូវគ្នាទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅនៅប្រទេសចិន ដោយគូស្នេហ៍មួយគូនេះបានទាក់ទងគ្នាមកជាង ១ ឆ្នាំហើយ ហើយថ្មីៗនេះក៏បានបបួលគ្នាទៅដើរលេងក្រុង ហើយមុនធ្វើដំណើរក៏បានស្នាក់នៅបន្ទប់សណ្ឋាគារមួយជាមួយគ្នា។ ពេលចូលក៏បានឃើញមានគូស្នេហ៍មួយគូទៀតមកស្នាក់នៅបន្ទប់ជិតខាងដែរ ហើយអ្វីដែលធ្វើឱ្យខាងប្រុសហួសចិត្តនោះ គឺខណៈចូលដល់បន្ទប់សង្សាររបស់ខ្លួន ក៏បានប្រញាប់យកត្រចៀកទៅផ្ទៀងជាមួយជញ្ជាំងដើម្បីស្តាប់គូស្នេហ៍ខាងនោះគេសាងសងគ្នា ស្តាប់ផងញញឹមផង នាងស្តាប់មិនឈប់ឡើយ ស្តាប់ជាងមួយម៉ោង ទើបនឹកឃើញសម្រាកវិញ។
ក្នុងនោះ ដោយសារតែមានឪពុកម្តាយជាគ្រូបង្រៀន ជាអ្នកមានរបៀបរបប ទើបធ្វើឱ្យខាងប្រុសមិនពេញចិត្តឡើយពេលឃើញអកប្បកិរិយារបស់ខាងស្រីបែបនេះ រួចក៏បានសម្រេចចិត្តសួរនាំនាង។ នាងបានឱ្យដឹងថា នាងបានធំឡើងដោយការលួចស្តាប់ឪពុកម្តាយនិយាយគ្នាសឹងរាល់ថ្ងៃ ហើយការលួចស្តាប់ពីជញ្ជាំងបែបនេះ ធ្វើឱ្យនាងមានអារម្មណ៍ល្អណាស់។
ឯខាងប្រុសគ្រាន់តែឮបែបនេះ ក៏ហួសចិត្តផង ខឹងផង ស្តីឱ្យនាងទៀត ព្រោះមិននឹកស្មានថាសង្សារមិនចេះអៀនខ្មាស ចំណែកខាងស្រីបានតែយំ តែមិនបានតាំងចិត្តថាប្តូរនិស្ស័យនេះចេញឡើយ។ ចុងក្រោយខាងប្រុសក៏បានសុំបែកពីខាងស្រី ឯមហាជនក៏នាំគ្នារិះគន់នាងចាស់ដៃទៀតថានាងគ្មានមាយាទ គ្មានសីលធម៌ ឯអ្នកខ្លះក៏គិតថានាងប្រហែលជាអាចមានជំងឺផ្លូវចិត្តក៏ថាបាន៕