ពេទ្យប្រាប់ថាខ្វះជាតិផ្អែម ស្រីស្អាតវ័យ ២០ ឆ្នាំម្នាក់ ពួយផឹកភេសជ្ជៈផ្អែមមួយថ្ងៃ ៤ លីត្រអស់ ៤ ឆ្នាំ លូវប៉ះពាល់សុខភាពធ្ងន់
រឿងរ៉ាវរបស់នារីម្នាក់ក្លាយជារឿងដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះនាងញៀនផឹកភេសជ្ជៈគ្រឿងផ្អែម រហូតដល់ទៅមួយថ្ងៃ ៤ លីត្រ ព្រោះតែជឿតាមការណែនាំរបស់គ្រូពេទ្យ។
នារីរូបនេះ មានវ័យត្រឹម ២០ ឆ្នាំ ជា Blogger ជនជាតិអង់គ្លេសម្នាក់ ថ្ងៃមួយនាងទៅមន្ទីរពេទ្យពិនិត្យសុខភាព ពេទ្យបានណែនាំឱ្យនាងផឹកភេសជ្ជដែលមានជាតិផ្អែម ព្រោះនាងមានជាតិស្ករនៅក្នុងឈាមខ្សោយណាស់។
ធម្មតានាងជាមនុស្សមិនសូវទទួលទានអាហារច្រើនឡើយ រួចក៏បានងាកមកផឹកគ្រឿងផ្អែមវិញម្តង តែមិននឹកស្មានថាវាធ្វើឱ្យនាងញៀន រហូតដល់ប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ មកទល់ពេលនេះ នាងផឹករហូតដល់ទៅ ៤ លីត្រក្នុងមួយថ្ងៃ ចង់ឈប់ក៏ឈប់មិនបាន ហ៊ានតែឈប់បាន ២៤ ម៉ោង នាងនឹងកើតការឈឺក្បាលខ្លាំង ឈឺដៃឈឺជើងរហូតដល់ដើរមិនរួចឡើយ ហើយទទួលទានអាហារក៏កាន់តែពិបាក ឯបេះដូងក៏ដើរកាន់តែញាប់ជាងធម្មតាទៀត។
យ៉ាងណាមិញ លើសពីនេះទៅទៀត នាងក៏ត្រូវចំណាយលុយជាមួយពួកគ្រឿងកំប៉ុងទាំងនេះមិនចេះតិចនោះទេ នាងចំណាយប្រហែល ១០០ ដុល្លារ ច្រើនបំផុតក្នុងមួយខែទៅលើពួកវា ហើយកន្លងមក ៤ ឆ្នាំហើយ ដែលនាងចំណាយបែបនេះ៕