ថ្មីចែស! បុគ្គលិកសណ្ឋាគារផ្កាយ ៥ ម្នាក់ លួចលាយទឹកមេជីវិតខ្លួនលាយក្នុងទឹកសុទ្ធឱ្យភ្ញៀវផឹក មានអីគេប្តឹងផ្អើល
ករណីដ៏សែនហួសចិត្តមួយបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយមានស្រ្តីម្នាក់ចូលទៅស្នាក់នៅសណ្ឋាគារសុទ្ធតែលំដាប់ផ្កាយ ៥ តែបែរជាមានបុគ្គលិកលួចលាយទឹកមេជីវិតដាក់ក្នុងទឹកសុទ្ធឱ្យផឹក។
តាមព័ត៌មានបានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ស្រ្តីខាងលើ ព្រមទាំងកូនៗ ៣ នាក់ និង ស្វាមី បាននាំគ្នាទៅឆ្លងខួបកំណើតជុំគ្នានៅសណ្ឋាគារមួយកន្លែង នាក្រុង San Francisco ។ នៅយប់ថ្ងៃទី ៤ នាងក៏បានកុម្ម៉ង់ទឹកសុទ្ធយីហោរបស់សណ្ឋាគារទៅផឹកនៅបន្ទប់ តែក្រោយពីផឹកបានតែមួយក្អឹក ស្រាប់តែមានអារម្មណ៍ថាឆ្អាបចម្លែក ដល់មួយសន្ទុះក្រោយមកទើបដឹងថាមានលាយទឹកមេជីវិត។
នាងពិតជាភ្ញាក់ផ្អើល និង ពិបាកទទួលយកដោយភាពអៀនខ្មាស ហើយក៏បានប្រាប់ទៅស្វាមីភ្លាមៗ ឯស្វាមីក៏បានទាក់ទងទៅកាន់ខាងសណ្ឋាគារ និង ប៉ូលិសដោយមិនចាប់យូរឡើយ។ ក្នុងនោះ តាមពិតទៅមានបុគ្គលិកប្រុសម្នាក់ បានលួចលាយទឹកមេជីវិតរបស់ខ្លួននៅក្នុងដបទឹកសុទ្ធនោះ ហើយខាងសណ្ឋាគារក៏បានបញ្ជូនដបនោះទៅត្រួតពិនិត្យ ក៏ឃើញថាវាពិតជាទឹកមេជីវិតពិតមែន តែសណ្ឋាគារមិនបានបញ្ជូនលទ្ធផលនៃការពិនិត្យដប ឬ ដបនោះ ឱ្យទៅស្រ្តីរងគ្រោះនោះទេ បើទោះបីជានាងសុំក៏ដោយ ហើយថែមទាំងលាក់បាំងអត្តសញ្ញាណរបស់បុគ្គលិកថែមទៀត។
យ៉ាងណាមិញ កាលពីដើមខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្រ្តីរូបនេះក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់តុលារទាក់ទងនឹងករណីនេះ នាងបានឱ្យដឹងថា នាងត្រូវតែរកយុត្តិធម៌ និង មុខជនបង្កឱ្យបាន ដើម្បីកុំឱ្យមានជនរងគ្រោះតទៅទៀត៕