ម្ចាស់ហាងក្រវីក្បាល ក្រោយប៉ះភ្ញៀវមួយក្រុមនាំគ្នាទៅញ៉ាំប៊ូហ្វេ ហូបមួយហល់ រួចផឹកទឹកគីមបួយអស់ ១១១ ដប
ថ្មីៗនេះ មានមិត្តភក្តិមួយក្រុម មានគ្នា ៦ នាក់ នាំគ្នាទៅប៊ូហ្វេ ហូបម្ហូបឆ្អែតអស់ហើយ តែខ្លាចមិនចំណេញលុយ លេងទៅពួយទឹកគីមបួយអស់ ១១១ ដប ធ្វើឱ្យទាំងម្ចាស់ហាង និង មហាជនគ្រវីក្បាលដោយការហួសចិត្ត។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះ បានកើតឡើងនៅខាងប៊ូហ្វេមួយកន្លែង នាក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដោយហាងប៊ូហ្វេមួយនេះ សម្បូរទៅដោយម្ហូបជាច្រើនមុខ តែគិតតម្លៃក្នុងម្នាក់ត្រឹម ៣.៥ ដុល្លារប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងនោះ មានក្មេងៗជំទង់មួយក្រុម មានគ្នា ៦ នាក់ បាននាំគ្នាមកចូលប៊ូហ្វេក្នុងហាងនេះ ហើយបានហូបម្ហូបដូចគេទូទៅ តែអ្វីដែលធ្វើឱ្យបុគ្គលិកក្នុងហាងមានការភ្ញាក់ផ្អើលនោះ គឺពួកគេម្នាក់ៗបានផឹកទឹកគីមបួយថែមទៀត អស់ម្នាក់រហូតដល់ ១៨ ដប សរុបគឺ ១១១ ដបឯណោះ។
ដោយឡែក បុគ្គលិកដែលបានឃើញហេតុការណ៍នេះ ពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះតាំងពីធ្វើការមក មិនដែលឃើញអ្នកណាផឹកច្រើនដល់ម្លឹងឡើយ ឯម្ចាស់ហាងដឹងហើយ ក៏មានការហួសចិត្តដូចគ្នា។ ចំណែកមហាជនវិញ អ្នកខ្លះក៏ហួសចិត្ត ឯអ្នកខ្លះទៀតក៏នាំគ្នាបារម្ភដល់សុខភាពក្មេងៗមួយក្រុមនេះ ព្រោះផឹកដល់ថ្នាក់នេះ ពិតជាមិនធម្មតានោះទេ៕