ខំប្រឹងហូបឱ្យឡើងដល់ ៨៥ គីឡូ ដើម្បីផ្គាប់ចិត្តសង្សារ តែចុងក្រោយគេសុំបែក ហើយអត់ការងារធ្វើទៀត
នារីម្នាក់បានដាច់ចិត្តទម្លាយរឿងរ៉ាវរបស់ខ្លួន ជាមួយនឹងសង្សារអប្រិយ ដែលនាំលួងលោមនាងឱ្យបង្កើនគីឡូថែម ៣៥ គីឡូ សន្យាថានឹងរៀបការជាមួយ តែចុងក្រោយបែរសុំនាងបែក ធ្វើឱ្យនាងអស់ទាំងការងារទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយនារីរូបនេះ បានឱ្យដឹងថា កាលនាងនៅទាក់ទងជាមួយសង្សារ នាងគឺជានារីម៉ូដែលម្នាក់ ដែលមានទម្ងន់ត្រឹមតែ ៥០ គីឡូប៉ុណ្ណោះ។ ខណៈកំពុងទាក់ទងគ្នា សង្សារនាងតែងតែរអ៊ូប្រាប់ថា សង្សារចាស់ដែលគេធ្លាប់ទាក់ទងសុទ្ធតែជានារីមានសាច់ ទើបគេក៏ព្យាយាមលួងលោមឱ្យនាងយកគីឡូថែម ដើម្បីមានសាច់មានឈាមដូចសង្សារចាស់ទាំងនោះដែរ ដោយសន្យាថានឹងមិនចោលនាងទៅណា ថែមទាំងសន្យាថារៀបការជាមួយនាងទៀតផង។
ដោយសារតែពាក្យសន្យា និង ស្រឡាញ់សង្សារពេក នាងក៏សម្រេចបំណងរបស់គេ ដោយបានខំប្រឹងបង្កើនគីឡូបានដល់ទៅ ៣៥ គីឡូ ក្នុងរយៈពេលត្រឹម ១ ខែ ដោយមិនបានពីគិតដល់ផលប៉ះពាល់ជាមួយការងារនោះទេ។ យ៉ាងណាមិញ អ្វីក៏បានប្រែប្រួលត្រឹមមួយរំពេច ពេលនាងឡើងគីឡូហើយ សង្សារបែរជាបាត់ខ្លួនបាត់ បានត្រឹមបន្សល់ពាក្យប៉ុន្មានម៉ាត់ឱ្យនាងថា ឱ្យនាងទៅរកមនុស្សដែលល្អជាងខ្លួនទៅវិញ។
ចុងក្រោយ នាងអស់អ្វីគ្រប់យ៉ាង សង្សារដែលខំបង្កើនគីឡូដើម្បីយកចិត្តក៏មិននៅ ឯការងារក៏អស់ទៀត ព្រោះគីឡូឡើងខ្លាំងពេក នាងមិនអាចទទួលការងារបានដូចមុនឡើយ។ តែសំណាងល្អ នាងក៏អាចសម្រកមកវិញបាន ដែលរឿងរ៉ាវមួយនេះ នាងក៏ចាត់ទុកជាមេរៀនមួយទៅថ្ងៃមុខផងដែរ៕