ព្រឺសម្បុរ! មានអីៗនឹងខ្មោចជាង ២០ ឆ្នាំយ៉ាងសប្បាយ ចុងក្រោយស្បថលែងចង់ទៀត ពេលបានឃើញមុខខ្មោច
កាលពីថ្មីៗនេះ សារព័ត៌មាន The Mirror បានទម្លាយឱ្យដឹងពីរឿងរ៉ាវរបស់ស្រ្តីម្នាក់ ដែលអះអាងថាខ្លួនធ្លាប់បានរួមរ័ក្សជាមួយនឹងខ្មោចជាង ២០ ឆ្នាំ រហូតដល់ខ្មោចឱ្យឃើញមុខម្តង ទើបរាងលែងចង់ធ្វើទៀត។
រឿងរ៉ាវមួយនេះបានកើតឡើងទៅលើស្រ្តីម្នាក់ឈ្មោះ Paola Florez ដែលនាងបានចេញមុខមករៀបរាប់រឿងរ៉ាវរបស់នាងនៅលើប៉ុស្តិ៍ទូរទស្សន៍មួយ។ ក្នុងនោះ នាងបានឱ្យដឹងថា ទំនាក់ទំនងរបស់នាងជាមួយនឹងខ្មោចរូបនោះ បានកើតឡើងតាំងពីនាងនៅក្មេងមកម្ល៉េះ ហើយវាបានឈានទៅដល់ការរួមរ័ក្សជាមួយគ្នា រហូតដល់ទៅជាង ២០ ឆ្នាំ។
នាងបន្តទៀតថា នៅក្នុងថ្ងៃមួយនាងកំពុងតែដេក ស្រាប់តែមានអារម្មណ៍ថាមានដៃអ្នកណាមិនដឹងបានអង្អែលនាងតាំងពីចុងជើងរហូតមកដល់ដើមទ្រូង ហើយដំបូងៗឡើយនាងខ្លាចដែរ តែយូរៗទៅក៏ចាប់ផ្តើមភ្លើតភ្លើនជាមួយការបំបោសអង្អែលទាំងនោះសឹងតែរាល់យប់។
រហូតដល់ថ្ងៃមួយ នាងបានឃើញមុខរបស់ខ្មោចនោះដែលជាមនុស្សប្រុសមាឌធំ មានចង្កូមដូចជាបិសាច Gargoyle ទើបនាងសម្រេចចិត្តថាឈប់ភ្លើតភ្លើនជាមួយរឿងនេះតទៅទៀត។ យ៉ាងណាមិញ មហាជនជាច្រើន អ្នកខ្លះក៏ជឿ ឯអ្នកខ្លះទៀតក៏មិនជឿ ជាពិសេសក្នុងនោះក៏មានអ្នកសង្ស័យថានាងបានរួមរ័ក្សជាមួយនឹងវិញ្ញាណសាតាំងទៀតផង៕