មង្គលការមួយនៅចិនកំពុងល្បី ព្រោះតុបតែងស្អាតខ្លាំងដូចឋានសួគ៌ ឯកូនកំលោះក្រមុំក៏ស្អាតដូចទេវតាទៀត
ថ្មីៗនេះពិធីមង្គលការរបស់គូស្នេហ៍ចិនមួយគូ កំពុងតែធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គម ព្រោះតែមានការតុបតែងសែនស្អាតដូចនៅឋានសួគ៌ រីឯកូនកំលោះកូនក្រមុំក៏ស្អាតស្រស់ មិនចាញ់ទេវបុត្រទេពធីតាទៀត។
បើក្រឡេកទៅមើលក្នុងពិធីមង្គលការទាំងមូល ការតុបតែងពិតជាទាក់ទាញភ្នែកខ្លាំងណាស់ ព្រោះមានសុទ្ធតែផ្កាស្រស់ពណ៌ខុសៗគ្នា និង រូបសំណាកផ្សេងៗ ព្រមជាមួយនឹងផ្ទៃពណ៌ស ដែលស្អាតមិនចាញ់ឋានសួគ៌ ឬ ក្នុងរឿងនិទានឡើយ។
ឯកូនកំលោះកូនក្រមុំវិញ មើលទៅដែលស្លៀកក្នុងកម្មវិធីក៏ប្រណីតទាន់សម័យ ស្អាតទាក់ភ្នែកខ្លាំង ស័ក្តិសមជាមួយនឹងមុខមាត់ទាំងគូដែលស្រស់ស្អាត ស្រស់សង្ហាដូចទេវបុត្រ និង ទេពធីតាតែម្តង។ យ៉ាងណាមិញ មង្គលការមួយនេះកំពុងទទួលបានការសរសើរច្រើនណាស់ពីសំណាក់មហាជន ព្រោះពិតជាប្លែកភ្នែក និង មើលទៅថ្លៃថ្នូរសមនឹងភាពល្បីល្បាញរបស់កូនកំលោះកូនក្រមុំតែម្តង៕