ភ្ញាក់ផ្អើល! សុនខមុខឃ្យូតមួយក្បាល មានស្នាមដៅពីកំណើតលើទ្រូង គន់មើលយូរទៅដូចមុខរបស់វា ឡើងឃ្យូត
រឿងរ៉ាវដ៏សែនប្លែករបស់សត្វឆ្កែមួយក្បាល ដែលមានស្នាមដៅពីកំណើតនៅលើដើមទ្រូង មើលយូរៗទៅដូចជាមុខរបស់វាឡើងគួរឱ្យស្រឡាញ់ បាន និង កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា មាននារីជនជាតិអូស្រ្តាលីម្នាក់បានចិញ្ចឹមឆ្កែមួយក្បាល ឈ្មោះ Morphy មកអស់រយៈពេល ៤ ឆ្នាំទៅហើយ ហើយនាងទើបតែចាប់អារម្មណ៍ថាវាមានអ្វីម្យ៉ាងប្លែកៗនៅលើខ្លួនរបស់វា នៅពេលដែលកំពុងតែប្រឡែងលេងជាមួយគ្នា។
មើលយូរៗទៅនៅលើទ្រូងរបស់ឆ្កែមួយក្បាលនេះ មានស្នាមដូចបេះដាក់ទៅនឹងមុខមាត់របស់វា ពោលគឺមានទាំងត្រចៀក ច្រមុះ និង ភ្នែកមិនខុសកន្លែងណាពីមុខសត្វឆ្កែ ដែលមើលទៅគួរឱ្យស្រឡាញ់មែនទែន។ យ៉ាងណាមិញ ក្រោយពីម្ចាស់បានចែកចាយរឿងចម្លែករបស់ឆ្កែមួយក្បាលនេះទៅ មានមហាជនជាច្រើនក៏ចូលបញ្ចេញមតិ ដែលអ្នកខ្លះក៏ថាតិចឆ្កែមានស្នាមដៅមកពីជាតិមុន ឯអ្នកខ្លះសង្ស័យថាឆ្កែនេះជាមនុស្សភពផ្កាយទៅវិញ៕