ទិញគ្រឿងមកស្លសម្លជីឆាយ សង្ឃឹមថាបានឆ្ងាញ់មាត់ហើយ តែមានឯណា គេថែមសក់ឱ្យទាំងដុំ
បណ្តាញសង្គមថៃកំពុងតែផ្ទុះផ្អើលហួសចិត្ត ជាមួយនឹងរឿងរ៉ាវមួយ ដែលមានបុរសម្នាក់ បកសារាយមកថាស្លសម្លជីឆាយ ស្រាប់តែភ្ញាក់ព្រើត ព្រោះសារាយមានដោយសក់មកទាំងដុំគួរឱ្យរអើម។
បុរសរូបនេះ បានរៀបរាប់ដោយការលេងសើច ហួសចិត្តនៅក្នុងបណ្តាញសង្គម ព្រមជាមួយនឹងរូបភាពសារាយនេះថា «បកសារាយមក ថាស្លសម្លជីឆាយ ដល់ឃើញបែបនេះហើយ មិនដឹងយកទៅស្លអ្វីវិញ បើកឃើញភ្លាមពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមានទាំងសក់មកទៀតផង»។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវមួយនេះ ត្រូវបានគេចែកចាយទៅ មានមហាជនច្រើនណាស់ចូលមកបញ្ចេញមតិ ដែលក្នុងនោះភាគច្រើនសុទ្ធតែមានអ្នកជួបរឿងរ៉ាវដូចគ្នា ហើយក៏បានប្រាប់ទៅខាងក្រុមហ៊ុនដែលនាំចូលដែរ ក្រុមហ៊ុនបានតែសន្យាថានឹងប្រាប់ទៅក្រុមហ៊ុនផលិតបន្តទៀត៕