កំពូលប្តី កំពូលឪ! ចូលបន្ទប់ទឹកមិនដែលបិទទ្វារ រហូតប្រពន្ធកូនសំពះសុំឱ្យកែទម្លាប់នេះចេញ
មហាជនកំពុងផ្ទុះការរិះគន់់យ៉ាងខ្លាំងទៅលើរឿងរ៉ាវរបស់គ្រួសារមួយនៅប្រទេសចិន ដែលមានប្តីរោគចិត្តចូលបន្ទប់ទឹកមិនដែលបិទទ្វារ បណ្តោយឱ្យកូនស្រីអាយុ ២ ឆ្នាំឃើញរាល់ថ្ងៃ ដល់ថ្នាក់ប្រពន្ធក្រាបអង្វរសុំឱ្យឈប់ តែនៅតែមិនព្រម។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីរូបនេះចូលបន្ទប់ទឹកមិនដែលបិទទ្វារម្តងណាឡើយ មិនថាចូលងូតទឹក ឬ ធ្វើអ្វីនោះទេ ដែលធ្វើឱ្យកូនស្រីវ័យ ២ ឆ្នាំ ឃើញសកម្មភាព និង រាងកាយរបស់ឪពុកបែបនេះជារឿយៗ។
យ៉ាងណាមិញ ស្រ្តីជាប្រពន្ធខ្លាចរូបភាពទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់អនាគតកូនស្រី ទើបព្យាយាមនិយាយជាមួយប្តីឱ្យកែប្រែទម្លាប់មួយនេះចេញ តែប្តីនៅតែមិនព្រមស្តាប់ឡើយ។ រហូតដល់ចុងក្រោយនេះ នាងខកចិត្តខ្លាំង ព្រមទាំងអស់ជម្រើសក៏បានដល់ថ្នាក់ក្រាបទៅសំពះប្តីតែម្តង ដោយក្រាបដើម្បីឱ្យប្តីកែប្រែ និង គិតដល់នាង ព្រមទាំងកូនស្រី តែបុរសជាប្តីហាក់មិនខ្វល់ឡើយ មិនខ្វល់ថាប្រពន្ធក្រាបអង្វរយ៉ាងណានោះទេ គេក៏នៅតែធ្វើមិនដឹងមិនឮ។
យ៉ាងណាមិញ មហាជនឃើញហើយ ម្នាក់ៗពិតជាហួសចិត្ត និង ក្តៅក្រហាយជំនួសមិនស្ទើរឡើយ ព្រោះមិននឹកស្មានថាបុរសដែលជាប្តី និង ឪពុកគេ បែរជាមិនចេះគិត សូម្បីតែរឿងតិចតួចប៉ុណ្ណេះឡើយ៕