កម្មវិធីប្រកួត «ពលរដ្ឋខ្ជិលបំផុត» គ្រាន់តែដេកមិនងើប ២០ ថ្ងៃជាប់គ្នា អាចឈ្នះលុយជាង ១ ពាន់ដុល្លារ
កម្មវិធីប្រកួតដ៏ចម្លែកមិនធ្លាប់ប្រទះមួយ ត្រូវបានធ្វើឡើងនៅក្នុងភូមិមួយឈ្មោះថា Brezna នាភាគខាងជើងប្រទេស ម៉ុងតេណេហ្គ្រោ។ កម្មវិធីប្រកួតនេះដែរ មានឈ្មោះថា «Laziest citizen (ពលរដ្ឋខ្ជិលបំផុត)» ដោយមានអ្នកចូលរួមប្រកួតចំនួន ៧ នាក់។
ការប្រកួតនេះដែរ គឺតម្រូវឱ្យបេក្ខភាពទាំងអស់ ដេកគឺកំណាត់ពូកស្ដើង រយៈពេល ២០ ថ្ងៃជាប់គ្នា ដោយមិនអនុញ្ញាតិឱ្យអង្គុយ ឬក៏ងើបឈរនោះឡើយ លើកលែងតែពេលសម្រាក ១០ នាទីទៅបន្ទប់ទឹក រៀងរាល់ ៨ ម៉ោងម្ដង។ ជាមួយគ្នានេះដែរ អំឡុងពេលដេកប្រកួត បេក្ខភាពក៏អាចញ៉ាំ ផឹក អានសៀវភៅ ឬ ក៏លេងទូរស័ព្ទ ឡេបថប បានដោយសេរីផងដែរ។
គួរបញ្ជាក់ផងដែរថា ចំពោះបេក្ខភាពដែលឈ្នះការប្រកួតមួយនេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ពាន់អឺរ៉ូ (ប្រមាណ ១ ០៧៣ ដុល្លារ)៕