មកដល់ផ្ទះប្រហោងពោះធ្លុង ឃើញស្រមោលខ្មៅស្ទង់ៗឈរបើកភ្នែកសម្លក់ ស្មានតែខ្មោច ដល់ដឹងការពិតអង្គុយរឹតទ្រូង
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Tiktok ថៃ ក្រោយមានករណីនារីម្នាក់បានប្រទះឃើញស្រមោលខ្មៅនៅក្រោយឡានអ្នកជិតខាង ហើយហាក់បីដូចជាឈរសម្លក់មើលនាង ធ្វើឱ្យនាងលស់ព្រលឹងមិនតិចនឹកស្មានថាខ្មោចលង។
ម្ចាស់គណនី Tiktok ឈ្មោះថា @meow_mah_ បានរៀបរាប់ថា ៖ «គ្រាន់តែដើរចូលផ្ទះ ក្រឡេកទៅផ្ទះអ្នកជិតខាងស្រាប់តែឃើញស្រមោលខ្មៅ កម្ពស់កូនក្មេង បើកភ្នែកសម្លឹងខ្ញុំ ដែលធ្វើឱ្យខ្ញុំព្រឺសម្បុរ ហើយខ្លាចនឹកស្មានថាខ្មោចលងបន្លាច លុះមើលឱ្យចំមួយសន្ទុះទើបដឹងថាតាមពិតវាជាសត្វឆ្កែរបស់អ្នកជិតខាងសោះ»។
សត្វឆ្កែនេះ វាមានឈ្មោះថា Lapooh ជាឆ្កែពូជធំ មានសម្បុរខ្មៅ ដោយសារមេឃងងឹតថែមទាំងបាំងជាមួយឡានផង ទើបធ្វើឱ្យនារីរូបនោះភាន់ច្រឡំ តែតាមពិតទៅវាគ្រាន់តែតោងរបងឡើងឈរ ដើម្បីស្វាគមន៍ និង ចង់ប្រឡែងជាមួយនាងប៉ុណ្ណោះ ព្រោះតែអ្នកទាំងពីរគឺជាមិត្តល្អនឹងគ្នា ហើយនាងតែងឱ្យចំណីវាជារឿយៗផងដែរ៕