(វីដេអូ) សើចហួសចិត្ត! ខឹងប្រចណ្ឌប្ដីតែមិនហ៊ានវាយ សុខចិត្តជះកំហឹងដាក់ម៉ូតូ ព្រោះខ្លាចប្ដីឈឺជាំសាច់
រឿងរ៉ាវហួសចិត្តមួយ កំពុងទទួលបានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយមានករណីប្រពន្ធខឹងប្រចណ្ឌឈ្លោះគ្នាជាមួយប្ដី តែមិនហ៊ានលើកដៃវាយប្ដី ហើយទៅបញ្ចេញកំហឹងដាក់ម៉ូតូជំនួសវិញ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯប្រទេសវៀតណាម ដោយបុរសជាប្ដីបានយកវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពមកបង្ហោះអមដោយសារថា៖ «ខឹងប្ដីមិនវាយប្ដី ទៅវាយម៉ូតូឡើងទ្រោម»។
បន្ថែមពីនេះ គេបានរកឃើញដំណើរដើមទងថា មុនពេលកើតហេតុប្ដីប្រពន្ធគូនេះ បានឈ្លោះប្រកែកគ្នាពេញផ្ទះ ព្រោះតែស្ត្រីជាប្រពន្ធខឹងប្រចណ្ឌប្ដី។ ឈ្លោះមួយសន្ទុះ នាងក៏ចេញក្រៅទៅផ្សារ ទុកឱ្យប្ដីនៅផ្ទះ តែពេលបុរសជាប្ដីចុះមកក្រោមក៏ឃើញថាម៉ូតូខ្លួនមានស្នាមបាតជើង ក៏មិនអស់ចិត្តបើកកាមេរ៉ាមើល ទើបឃើញសកម្មភាពរបស់ប្រពន្ធ ហើយក៏សើចហួសចិត្តម្នាក់ឯង៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖