កំពុងបោះតង់សប្បាយជុំគ្នាសុខៗ ស្រាប់តែមានភ្ញៀវអត់អញ្ជើញមកចូលរួម រត់ចែកជើងគ្នាសឹងមិនទាន់
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកថៃ ក្រោយមានករណីក្រុមអ្នកបោះតង់មួយក្រុម កំពុងតែសប្បាយជួបជុំគ្នាញ៉ាំអាហារពេលល្ងាច បែរជាមានភ្ញៀវមិនបានអញ្ជើញមកចូលរួម នោះគឺកូនសត្វខ្លាឃ្មុំពណ៌ខ្មៅ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នៅតំបន់ Ban Krang ឧទ្យានជាតិ Kaeng Kracha ខេត្ត Phetchaburi ប្រទេសថៃ។ ដោយតាមការរៀបរាប់បានឱ្យដឹងថា៖ «អ្នកណាខ្លះចូលចិត្តផ្សងព្រេងបែបរន្ធត់? ខ្ញុំណែនាំឱ្យមកលេង Ban Krang បាទ គឺរន្ធត់រត់សឹងរត់មិនទាន់»។
តាមការបញ្ជាក់បន្ថែមពីអាជ្ញាធរការពារតំបន់ Ban Krang បានឱ្យដឹងថា៖ «ខ្លាឃ្មុំដែលបង្ហាញខ្លួនជាភ្ញៀវមិនបានអញ្ជើញនោះ គឺជាកូនខ្លាឃ្មុំទេ វាមានចរិតស្លូត ហើយចូលចិត្តបង្ហាញខ្លួនពេលធំក្លិនចំណី តែយើងណែនាំមិនឱ្យ ឱ្យចំណីទៅវានោះឡើយ ព្រោះខ្លាចវាទម្លាប់ ហើយមិនចេះស្វែងរកចំណីដោយខ្លួនឯង។ កូនខ្លាឃ្មុំនេះមានឈ្មោះថា Jao Kanun ជាពូជខ្លាឃ្មុំធំ Helarctos Malayanus ឬ The Sun Bear»៕