ករណីកម្រ! សិស្សប្រុសម្នាក់ ដួលសន្លប់ពេលប្រឡង ព្រោះឃើញសិស្សស្រីច្រើនពេក
សិស្សប្រុសថ្នាក់ទី ១២ ម្នាក់ មកពីរដ្ឋ Bihar ប្រទេសឥណ្ឌា ត្រូវបានឱ្យដឹងថា បានដួលសន្លប់ភ្លាមៗ នៅពេលដើរចូលបន្ទប់ប្រឡង ក្រោយពីឃើញថា ខ្លួនឯងព័ន្ធជុំជិតដោយសិស្សស្រីៗនៅទីនោះ។
តាមការផ្សាយព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា សិស្សប្រុសរូបនោះ គឺមកពីសាលា Allama Iqbal នារដ្ឋ Bihar បានទៅសាលា Brilliant School ដើម្បីប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ប៉ុន្តែនៅពេលទៅដល់បន្ទប់ប្រឡង រូបគេស្រាប់តែភ័យស្លុតរហូតដួលសន្លប់ ដោយសារតែមើលឃើញខ្លួនឯងអង្គុយប្រឡងព័ទ្ធជុំជិតដោយសិស្សស្រី។
ដោយឡែក បើតាមការបញ្ជាក់ពីមីងរបស់សិស្សប្រុសរូបនោះ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងទៀតថា ក្មួយរបស់គាត់មិនត្រឹមតែសន្លប់ប៉ុណ្ណោះទេ រូបគេថែមទាំងគ្រុនក្ដៅទៀតផង រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ តាមសម្ដីរបស់ស្ត្រីជាម្ដាយមីងបាននិយាយថា ៖«គេដើរទៅមណ្ឌលប្រឡង ដែលមានសិស្សស្រី ៥០០ នាក់ ហើយក៏ឃើញបន្ទប់ពេញសុទ្ធតែសិស្សស្រី អ៊ីចឹងគេក៏ចាប់ផ្តើមភ័យស្លុត រហូតទៅជាគ្រុនក្ដៅ សន្លប់បាត់មាត់បាត់កតែម្ដង»៕