សម្រេចចិត្តសុំប្រពន្ធជាទីស្រឡាញ់លែង ព្រោះការ ៣ ឆ្នាំ រើផ្ទះជិត ២០ ដង ដោយសារខ្លាចកន្លាត
យោងតាមសារព័ត៌មាន Opindia ប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូបានរើផ្ទះប្រមាណ ១៨ ដង ដោយទើបតែរៀបការបាន ៣ ឆ្នាំសោះ ព្រោះតែស្រ្តីជាប្រពន្ធមានជំងឺខ្លាចកន្លាតធ្ងន់ធ្ងរ លុះក្រោយមកបុរសជាប្តីទ្រាំនឹងភាពខ្មាសអៀនក្នុងចំណោមមិត្តភ័ក្ដ និង គ្រួសារមិនបាន ក៏សម្រេចចិត្តសុំប្រពន្ធលែងលះតែម្ដង ។
ដោយឡែក បុរសជាប្តីទើបតែដឹងថាប្រពន្ធខ្លួនមានជំងឺខ្លាចកន្លាត នៅក្រោយពេលរៀបការហើយនៅ ឆ្នាំ ២០១៧ ប៉ុណ្ណោះ ។ ជាក់ស្តែង នាងបានឃើញកន្លាតនៅផ្ទះបាយ រួចនាងក៏បានរត់ចេញក្រៅយ៉ាងលឿន ព្រមជាមួយសម្រែកឱ្យគេជួយ និង មិនព្រមចូលទៅក្នុងផ្ទះបាយទៀតឡើយ ហើយសម្រែកនេះដែរ បានធ្វើឱ្យផ្អើលតក់ស្លុតអស់មួយគ្រួសារឯណោះ ។
មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងទារឱ្យរើផ្ទះចេញពីទីនោះថែមទៀតផង ។ យ៉ាងណាមិញ បុរសជាប្តីបានឱ្យដឹងថា គាត់ក៏បាននាំនាងទៅរកគ្រូពេទ្យផ្នែកផ្លូវចិត្តផងដែរ តែនាងបានបដិសេធ ហើយបានចោទគាត់ថា មិនយល់ពីបញ្ហានាងទៅវិញ ៕
ប្រភព៖ World of Buzz