គ្រប់ទឹកតែម្ដង! ថ្ងៃទិវារគ្រូបង្រៀន កូនសិស្សនាំគ្នាខ្ចប់បន្លែ ខ្លះចាប់មាន់ទាជូនគ្រូ
ទិវារគ្រូបង្រៀន ទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដោយសង្កេតឃើញថា សិស្សសាលាតាមបណ្ដាប្រទេសនានា បាននាំគ្នាសម្តែងការដឹងគុណចំពោះគ្រូរបស់ខ្លួន ដែលតែងតែខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបណ្ដុះបណ្ដាលពួកគេឲ្យមានចំណេះដឹងខ្ពង់ខ្ពង់ ។
ជាមួយគ្នានោះដែរ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ គណនីបង្ហាញសង្គមហ្វេសប៊ុកមួយ ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយធ្វើការបង្ហោះកម្រងរូបភាពមួយចំនួននៃសកម្មភាពរបស់សិស្សសាលាតូចៗនៅក្នុងប្រទេសឡាវ ដែលបាននាំគ្នាបង្ហាញពីទឹកចិត្ត ដឹងគុណគ្រូរបស់ពួកគេ ទៅតាមអ្វីដែលខ្លួនមាន ។
តាមគណនីហ៊េ្វសប៊ុកមួយឈ្មោះ Nick Kounmany បានធ្វើការបង្ហោះរូបភាពច្រើនសន្លឹកនៃពួកសិស្សសាលាក្នុងប្រទេសឡាវ ដែលពួកគេបាននាំគ្នាយកកាដូជូបគ្រូរបស់ពួកគេក្នុងទិវារគ្រូបង្រៀន ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺថា កាដូដែលកូនសិស្សទាំងនោះយកជូនគ្រូរបស់ពួកគេនោះ រួមមាន បន្លែដំណាំរាប់ចាប់ពីត្រលាច ល្ពៅ ខ្ទឹម អំពៅជាដើម ហើយអ្នកខ្លះទៀត ចាប់មាន់ ចាប់ទាចងយួរយកជូនគ្រូដល់សាលា ។
ទង្វើរបស់ពួកគេបានធ្វើឲ្យគ្រប់គ្នាសើចហួសចិត្ត ប៉ុន្តែក៏នៅតែមានអ្នកសរសើរទឹកចិត្ត ដែលពួកគេស្រឡាញ់ដឹងគុណគ្រូ បើទោះបីជាមិនមានលុយទិញបានជាកាដូទំនើបត្រឹមត្រូវក៏ដោយ ៕