កុលសម្ព័ន្ធមួយនៅឥណ្ឌូនេស៊ី មានភ្នែកពណ៌ខៀវ និង ពីរពណ៌ អស្ចារ្យបំផុត
ពិតណាស់ ភាគច្រើននៃប្រជាជនក្នុងតំបន់អាស៊ី គឺតែងតែមានភ្នែកពណ៌ត្នោត ឬខ្មៅ ដែលកម្រឃើញនរណាមានភ្នែកពណ៌ប្រផេះ ឬខៀវ ដូចប្រជាជនប៉ែកអឺរ៉ុបណាស់ ។
លើកលែងតែ កុលសម្ព័ន្ធ Buton ក្នុងប្រទេសឥណ្ឌូនេស៊ី ពួកគេគឺទទួលបានអំណោយផលពីធម្មជាតិខុសពីជនជាតិអាស៊ីដទៃ ដោយប្រជាជនក្នុងកុលសម្ព័ន្ធមួយនេះ មានកែវភ្នែកពណ៌ខៀវថ្លាយ៉ាងស្រស់ស្អាត និងគួរឲ្យទាក់ទាញបំផុត ។
បើតាម Discover ASEAN កុលសម្ព័ន្ធ Buton គឺប្រទះឃើញរស់នៅក្នុងខេត្តមួយនៅភាគអាគ្នេយ៍កោះ Sulawesi ។ ក្នុងចំណោមជនជាតិកុលសម្ព័ន្ធទាំងអស់ មានមនុស្សមួយចំនួន កើតមកមានភាពខុសប្លែកពីគេដ៏ទាក់ទាញមួយនេះ ។ ភ្នែកពណ៌ខៀវដ៏ភ្លឺថ្លារបស់ពួកគេ គឺលេចធ្លោបំផុតជាមួយនឹងសម្បុរពណ៌ត្នោត ខណៈមួយចំនួនទៀតមានកែវភ្នែករហូតដល់ទៅ ២ ពណ៌ផ្សេងគ្នា ដែលកម្រឃើញបំផុត ៕
ប្រភព៖ WorldOfBuzz