ឃ្យូតៗណាស់! តស់មកស្គាល់សត្វកម្រ ១៥ ប្រភេទ ដែលសឹងមិនជឿថាមានពិតនៅលើពិភពលោក
យោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រ កាលពី ៣ ឆ្នាំមុនបានឱ្យដឹងថា ភពផែនដីយើងនេះ គឺ ជាផ្ទះរបស់ រុក្ខជាតិ និង សត្វចំនួនប្រមាណជា ៨,៧ លានប្រភេទ ដែល ៨៦% នៃភាវៈលើគោក និង ៩១% នៃភាវៈក្នុងសមុទ្ រនៅមិនទាន់បានស្រាវជ្រាវអស់នៅឡើយ ។
ខាងក្រោមនេះជា សត្វកម្រ និង មានលក្ខណៈអស្ចារ្យចំនួនប្រភេទ ដែលយើងមើលនឹងភ្នែក ហើយអាចមិនជឿថាមានពិតនៅលើពិភពលោក៖
១. ត្រីសមុទ្រឈ្មោះ Barreleye ដែលរស់នៅក្នុងទឹកជ្រៅ មានភ្នែករាងជាធុង និង ក្បាលថ្លាមើលឆ្លុះដល់ក្នុង ។ ពួកវាមើលទៅពិតជាអស្ចារ្យណាស់។
២. Shoebill គឺជាសត្វបក្សីមួយប្រភេទដែលមានចំពុះធំដូចជាស្បែកជើងរបស់មនុស្ស ។ ហេតុនេះហើយ ទើបឈ្មោះរបស់វាមានពាក្យថា Shoe ដែលមានន័យថា ស្បែកជើង ។
៣. សត្វសេះ លាយពណ៌សខ្មៅដ៏ល្បីបំផុត នៅក្នុងសហរដ្ឋអាមេរិក ។ សត្វសេះ ប្រភេទនេះ វាមានពូជលាយពណ៌គ្នា ហើយមានតម្លៃថ្លៃណាស់។
៤. តើអ្នកធ្លាប់ស្គាល់សត្វបក្សី lemur នេះទេ? វាមើលទៅរួសរាយណាស់ ត្រូវឬអត់?
៥. សត្វបក្សី Royal flycatchers អាចធ្វើឱ្យក្បាលរបស់វារីកចេញជារាងដូចផ្កា ជាមួយនឹងពណ៌ក្រហមទាក់ទាញ ដែលជាហេតុធ្វើឱ្យវាមានលក្ខណៈពិសេសមួយ ខុសពីបក្សីដទៃ ។
៦. តើនេះជាបន្លា ឬ ក៏ជាផ្សិតអ្វីទៅ? មកស្គាល់សត្វឈ្មោះ Umbonia spinosa ដែលមានរាងដូចបន្លារុក្ខជាតិ បើមើលតែមួយភ្លែត ។
៧. ស្រមោចនុយត្រី គឺជាសត្វដ៏មានគ្រោះថ្នាក់មួយប្រភេទ ។ ប្រមោយវា មានរាងដូចជានុយ។ នៅលើខ្លួនរបស់វាអាចកាត់ និង កំចាត់សត្រូវ ដែលចង់មកយាយីលើវាបានយ៉ាងងាយ ។
៨. នេះគឺជាបង្កង Mantis ដែលត្រូវមានភ្នែកមិនស្រស់ស្អាត ប៉ុន្តែវាជាសត្វដែលមានពណ៌ចម្រុះ ស្អាតជាងគេនៅក្នុងមហាសមុទ្រ ។
៩. សត្វត្រីមានពណ៌ខៀវ ដែលកម្រមានជាទីបំផុត
១០. សត្វស្វា Bald Uakari គឺជាស្វាមួយប្រភេទ ដែលមានសម្បុរពណ៌ក្រហម ប្លែកដាច់គេ មួយប្រភេទដែលកម្រមានណាស់។
១១. សត្វល្អិតកវែង ត្រូវបានគេហៅថា Giraffe Weevil ។ វាមានពាក្យនៅខាងមុខជា សត្វកវែង ដោយសារតែករបស់វាវែងខុសពីសត្វល្អិតដទៃ ។
១២. មឹកភួយ គឺជាស្នាដៃនៃធម្មជាតិពិតៗ ដែលបង្កើតវាមកមានពណ៌ និង ស្រទាប់ៗភួយ ដ៏គួរឱ្យចាប់អារម្មណ៍ ។
១៣. សូមកុំខ្លាចពេលបានឃើញសត្វនេះអី! វាគ្រាន់តែជាសត្វ Fairy Armadillo ដែលនៅពេលដែលអ្នកមើលកាន់តែជិតនឹងបានឃើញថា វាមានមុខមាត់ គួរឱ្យស្រឡាញ់ណាស់ ។
១៤. ជីងចក់ខ្មៅនេះ មើលគួរឱ្យស្រឡាញ់ ឬគួរឱ្យខ្លាច?
១៥. ត្រីមាត់ក្រហម Red-lipped batfish នេះអាចក្លាយជា តារាផ្សាយពាណិជ្ជកម្មក្រែមលាបមាត់បាន ព្រោះវាមើលទៅពិតជាប្លែកមែនទែន។