ផ្កា Wisteria មានអាយុ ១៤៤ ឆ្នាំនៅជប៉ុន រីកស្គុះស្គាយ ស្អាតដូចក្នុងរឿងនិទាន
កម្រងនៃរូបភាពទាំងនេះ ក្រឡេកមួយភ្លែតអាចគិតថាជារបស់បង្កើតឡើង ប៉ុន្តែទិដ្ឋភាពនៃផ្ការីកពណ៌ផ្កាឈូក និង ពណ៌ស្វាយ រាយពាសពេញមេឃនេះ គឺជារូបភាពនៃដើម Wisteria ដ៏ធំបំផុតប្រចាំប្រទេសជប៉ុន ។
ដើម Wisteria នេះ មានទីតាំងស្ថិតនៅសួនផ្កា Ashikaga ប្រទេសជប៉ុន ដែលដើមនេះមិនមែនជាដើមធំបំផុតលើពិភពលោកនោះទេ ប៉ុន្តែទោះជាយ៉ាងណា វានៅតែលាតសន្ធឹងធំគួរឲ្យទាក់ទាញក្នុងផ្ទៃដី ១ ៩៩០ ម៉ែត្រការ៉េ ដែលទំហំតូចជាងដើមនៅអំឡុងឆ្នាំ ១៨៧០ គឺជាដើមធំបំផុតលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤ ០០០ ម៉ែត្រការ៉េឯណោះ ដែលជាដើមដុះនៅក្រុង Sierra Madre រដ្ឋ California ។
Wisteria ជាដើមវល្លិ មានសភាពក្រាស់ និងធ្ងន់ ទើបធ្វើឲ្យវាតោងគ្នាឡើងលើប្រៀបដូចជាដើម ដើម្បីទ្រទ្រង់ផ្កាឲ្យវារ រាលដាលលាតសន្ធឹងឡើងលើ បង្ហាញរូបរាងដ៏គួរឲ្យទាក់ទាញ និងស្រស់ស្អាតបែបនេះ ៕
ប្រភព៖ BoredPanda